អន្តរជាតិ
ដឹងពីចរិតលក្ខណៈរបស់មនុស្សតាមរយៈប្រវែងម្រាមដៃទាំង ៣ ប្រភេទនេះ
BY Khmernote Media
January 7, 2019
ប្រវែងម្រាមដៃរបស់យើងត្រូវបានគេបែកចែកជា ៣ ប្រភេទ ហើយប្រភេទនីមួយៗអាចប្រាប់ពីចរិតលក្ខណៈរបស់លោកអ្នកបាន ដូចខាងក្រោមនេះ៖
១៖ម្រាមដៃចង្អុលខ្លីជាងម្រាមដៃនាង៖ ជាមនុស្សដែលមានភាពទាក់ទាញ និងមានមន្តស្នេហ មានជំនាញក្នុងការទំនាក់ទំនងល្អ ជាមនុស្សចូលចិត្តធ្វើការប្រថុយប្រថាន និងអាចសម្របខ្លួនជាមួយនឹងសង្គមខាងក្រៅបានយ៉ាងល្អ។

២៖ម្រាមដៃចង្អុលវែងជាងម្រាមដៃនាង៖ ជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង មិនលោភលន់និងឆាប់មានអារម្មណ៍ថាគ្រប់គ្រាន់ចំពោះអ្វីដែលខ្លួនមាន និងជាមនុស្សដែលមានលក្ខណៈជាអ្នកដឹកនាំតាំងពីកំណើត។
៣៖ម្រាមដៃចង្អុលស្នើគ្នាជាមួយនឹងម្រាមដៃនាង៖ ជាមនុស្សស្មោះត្រង់ ស្រលាញ់សន្តិភាព មិនចូលចិត្តមានបញ្ហា ឬជំលោះជាមួយអ្នកដទៃព្រោះតែផលប្រយោជន៍តិចតួចនោះទេ ជាទូទៅមនុស្សប្រភេទនេះច្រើនរស់ឯករាជ្យដោយខ្លួនឯង មិនចូលចិត្តរញ៉េរញៃច្រើនជាមួយអ្នកដទៃនោះទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ brightside

