តំបន់មួយនៅក្នុងប្រទេសថៃ ចុះត្រជាក់ដល់ -២អង្សាសេ តាមផ្លូវកកដូចធ្លាក់ព្រិល
ថៃ៖ នៅព្រឹកថ្ងៃទី៣ ខែមករានេះ សីតុណ្ហភាពនៅតំបន់ភ្នំ Doi Inthanon ស្រុកចោមថង ខេត្តឈៀងម៉ៃ គឺមានសីតុណ្ហាភាពដល់ទៅ -២អង្សាសេ ជាលើកដំបូងស្វាគមន៍ដល់ឆ្នាំថ្មី២០១៩។ អាកាសធាតុថ្ងៃនេះបានប្រសើរឡើងវិញ បន្ទាប់ពីអ័ព្ទក្រាស់ៗបានគ្របដណ្តប់តំបន់ភ្នំនេះអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលវាធ្វើឱ្យភ្ញៀវទេសចរមានឱកាសមើលឃើញពន្លឺព្រះអាទិត្យពេលព្រឹកដែលផុសឡើងពីជើងភ្នំដ៏ស្រស់ស្អាតពីលើភ្នំខ្ពស់បំផុតនៅក្នុងប្រទេសថៃនេះ។
ចំពោះសីតុណ្ហភាពទាបបំផុតនៅផ្នែកខាងលើភ្នំ Doi Inthanon មានអប្បរមា -២អង្សាសេ ចំណែក Kew Mae Pan ដែលជាកន្លែងសម្រាប់មើលទេសភាពពីលើភ្នំ មានកម្រិត ៣អង្សាសេ និងតំបន់ការិយាល័យឧទ្យានជាតិ Doi Inthanon គឺមានសីតុណ្ហាភាព ៨អង្សាសេ។ ចំនួនភ្ញៀវទេសចរដែលមកលេងកំសាន្តតំបន់ Doi Inthanon នៅតែមកទស្សនាច្រើនជារៀងរាល់ថ្ងៃ ទោះបីជារដូវកាលឈប់សម្រាកចូលឆ្នាំសកលបានបញ្ចប់ហើយក៏ដោយ។ យ៉ាងណាមិញស្ថិតិកាលពីម្សិលមិញ (ថ្ងៃ ទី២ ខែមករា) មានអ្នកទេសចរចូលមកទស្សនា ៧,៨២៦នាក់៕






អត្ថបទ៖ លីដា
ប្រភព៖ springnews