កីឡា

Eriksen ស្ទាក់ស្ទើរជាមួយនឹងកុងត្រាថ្មីរបស់ Spurs ស្របពេលដែល Barcelona និង Real Madrid ចាប់អារម្មណ៍

BY
Khmernote Media
January 3, 2019

យោងតាមការចុះផ្សាយរបស់សារពត៌មាន Daily Mail បានឲ្យដឹងថា៖ ខ្សែបម្រើ Christian Eriksen ពេលនេះកំពុងស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបមាន់ខ្នាយមាស Tottenham Hotspur ខណៈដែលខ្សែបម្រើរូបនេះត្រូវបានក្លឹបអធិរាជសរ Real Madrid និងក្លឹបអ្នកមានបុណ្យ Barcelona ចាប់អារម្មណ៍។

កុងត្រារបស់ខ្សែបម្រើ Christian Eriksen ជាមួយនឹងក្លឹបមាន់ខ្នាយមាស Tottenham Hotspur នឹងបញ្ចប់នៅក្នុងឆ្នាំ 2020 ខណៈដែលពេលបច្ចុប្បន្នខ្សែបម្រើសញ្ជាតិដាណឺម៉ាករូបនេះទទួលបានប្រាក់ឈ្នួលពលកម្មពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur តែ 70000​ តែប៉ុណ្ណោះក្នុងមួយសប្ដាហ៍។ កាលពីពេលថ្មីៗនេះក្លឹបមាន់ខ្នាយមាស Tottemham Hotspur ចង់បន្ដកុងត្រាថ្មីជាមួយនឹង Eriksen ដោយសម្រេចដំឡើងប្រាក់ឈ្នួលពលកម្មឲ្យ Eriksen ទ្វេដងព្រោះក្លឹបចង់រក្សាខ្សែបម្រើរូបនេះឲ្យនៅបន្ដជាមួយនឹងក្លឹប។

តែ Eriksen មិនទាន់យល់ព្រមនឹងសំណើររបស់ក្លឹបនៅឡើយទេ ស្របពេលដែលក្លឹបយក្សធំទាំង 2 របស់អេស្ប៉ាញ Barcelona និង Real Madrid កំពុងត្រៀមប្រជែងគ្នាដណ្ដើម Eriksen នៅរដូវក្ដៅក្រោយនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: