Twitter ប្រកាសបិទទ្វារអគារការិយាល័យជាបណ្តោះអាសន្ន បន្ទាប់ពីបុគ្គលិកនាំគ្នាដាក់ពាក្យឈប់ធ្វើការ
- BY
- autoadmin
- November 18, 2022
Twitter បានប្រាប់បុគ្គលិកថា អគារការិយាល័យរបស់ក្រុមហ៊ុននឹងត្រូវបិទជាបណ្តោះអាសន្ន ហើយការប្រកាសនោះគឺមានប្រសិទ្ធភាពភ្លាមៗ។ នៅក្នុងសារមួយដែលបានឃើញដោយ BBC បុគ្គលិកត្រូវបានគេប្រាប់ថា ការិយាល័យនឹងបើកឡើងវិញនៅថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយ វាមិនបានផ្តល់ហេតុផលសម្រាប់ការផ្លាស់ប្តូរនោះទេ។

ការប្រកាសនេះកើតឡើងចំពេលមានរបាយការណ៍ថា បុគ្គលិកមួយចំនួនធំបានលាឈប់ពីការងារ បន្ទាប់ពីម្ចាស់ថ្មីគឺលោក Elon Musk បានអំពាវនាវឱ្យពួកគេស៊ីញ៉េយល់ព្រមធ្វើការក្នុងរយៈពេលច្រើនម៉ោង ឬចាកចេញពីក្រុមហ៊ុន។ សារបានបន្តថា៖«សូមបន្តគោរពតាមគោលការណ៍ក្រុមហ៊ុន ដោយបដិសេធមិនពិភាក្សាអំពីព័ត៌មានសម្ងាត់របស់ក្រុមហ៊ុននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយសារព័ត៌មាន ឬកន្លែងផ្សេងទៀត»៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






