Manchester Ctiy បញ្ចប់ភាពមិនដែលចាញ់របស់ Liverpool ត្រឹមសប្ដាហ៍ទី 21
- January 4, 2019
ទីបំផុតក្លឹបមេឃខៀវ Manchester City បានបញ្ចប់ភាពមិនដែលចាញ់របសក្លឹបហង្សក្រហម Liverpool កាលពីយប់មិញត្រឹមសប្ដាហ៍ទី 21 ក្រោយពេលខ្សែបម្រើប្រយុទ្ធ Leroy Sane សុតសម្លាប់ទឹកចិត្តកីឡាករនិងអ្នកគាំទ្រហង្សក្រហម Liverpool ក្នុងនាទីទី 72។

ការប្រកួតរបស់ក្លឹបកំពូលតារាងទាំងពីរនេះបានបញ្ចប់ដោយម្ចាស់ផ្ទះ Manchester City យកឈ្នះក្លឹបហង្សក្រហម Liverpool ដោយលទ្ធផល 2-1 ធ្វើឲ្យក្លឹបហង្សក្រហម Liverpool ត្រូវបញ្ចប់ភាពមិនដែលចាញ់នៅក្នុងលីគកំពូល Premier League ត្រឹមសប្ដាហ៍នេះហើយក្ដីសង្ឃឹមក្នុងការគ្រងពានរង្វាន់មាស Premier League របស់ Liverpool ក៏ត្រូវបញ្ចប់នៅក្នុងសប្ដាហ៍នេះផងដែរ។
ទោះបីក្លឹបហង្សក្រហម Liverpool ទទួលបរាជ័យនៅក្នុងសប្ដាហ៍នេះពិត ប៉ុន្ដែ Liverpool នៅតែឈរលើកំពូលតារាង Premier League ដដែលដោយពេលនេះ Liverpool ឈរក្នុងចំណាត់ថ្នាក់លេខ 1 មាន 54 ពិន្ទុ ខណៈដែល Manchester City ឈរក្នុងចំណាត់ថ្នាក់លេខ 2 មាន 50 ពិន្ទុក្នុងដៃ។

បុត្រ
- Share This Post:






