ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទារិកាកើតមកមិនប្រក្រតីដោយមានគភ៌ភ្លោះមួយគូទៀតក្នុងពោះ ទទួលបានការវះកាត់យ៉ាងជោគជ័យ

    BY autoadmin January 4, 2019
    ទារិកាកើតមកមិនប្រក្រតីដោយមានគភ៌ភ្លោះមួយគូទៀតក្នុងពោះ ទទួលបានការវះកាត់យ៉ាងជោគជ័យ

    វាពិតជារឿងដ៏ចម្លែកមួយ ដែលទារិកាម្នាក់បានកើតមកជាមួយនឹងកូនភ្លោះមួយគូទៀតនៅក្នុងពោះរបស់នាង តែយ៉ាងណាក៏ដោយពេលនេះនាងតូចបានទទួលការវះកាត់យកទារកភ្លោះនោះចេញយ៉ាងជោគជ័យ។ ទារិកាម្នាក់នេះត្រូវបានគេឱ្យដឹងថា បានកើតមកជាមួយនឹងកូនភ្លោះមួយគូ ដែលទី១ មានទម្ងន់ ១ផោន និងមួយទៀតមានទម្ងន់ ១អោន ក្នុងពោះរបស់នាង ដែលស្ថានភាពសុខភាពបែបនេះគេហៅថា «គភ៌ក្នុងគភ៌» ។

    ទារិកានេះត្រូវបានគេដឹងថា មានម្ដាយឈ្មោះ Pooja Kumar ក្រោយពេលសម្រាលគាត់បាននាំយកទារិកានេះទៅផ្ទះវិញ ទោះបីពេលដំបូងឡើយទារិកានេះមានអាការហើមពោះក៏ដោយ។ ប៉ុន្តែបន្ទាប់ពីការគ្រុនអស់ជាច្រើនសប្ដាហ៍ និងមានការហើមពោះខ្លាំងឡើង ទារិកានេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Sir Sundarlal វិញ។ ក្រោយមកទើបពេទ្យរកឃើញពីភាពមិនប្រក្រតីដែលគេហៅថា «គភ៌ក្នុងគភ៌» ដែលវាអាចកើតមានលើទារក ១ ក្នុងចំនោម ១០០,០០០ នេះ។ យ៉ាណាមិញពេលនេះទារិកាមានសុខភាពប្រសើរបន្ទាប់ពីមានការវះកាត់ទាន់ពេល ហើយរូបគេនឹងមានឈ្មោះហៅដូចក្មេងដទៃនៅខែក្រោយនេះហើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ New York Post

    Share This Post: