អន្តរជាតិ
កោះតៃវ៉ាន់ សច្ចានឹងមិនព្រមទទួលយកការរៀបចំនយោបាយ «ប្រទេសមួយ ដើរដោយប្រព័ន្ធពីរ» ជាមួយចិននោះទេ
BY autoadmin
January 5, 2019
ទីក្រុងតៃប៉ិ៖ លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ បានប្តេជ្ញានៅក្នុងថ្ងៃសៅរ៍នេះ ដោយនឹងការពារលទ្ធិប្រជាធិបតេយ្យ និងរបៀបរស់នៅរបស់កោះតៃវ៉ាន់ នៅចំពោះមុខភាពតានតឹងជាថ្មីជាមួយប្រទេសជិតខាងដ៏ធំ គឺចិន ខណៈដែលចិនគំរាមកំហែងចង់ឱ្យកោះតៃវ៉ាន់ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ ការអត្ថាធិប្បាយរបស់លោកស្រី Tsai បានកើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតីចិនស៊ីជីនពីងបាននិយាយថា៖ «គ្មាននរណាម្នាក់អាចផ្លាស់ប្តូរការពិត ដែលថាតៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន» ហើយថា ប្រជាជនទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់គួរតែស្វែងរកការបង្រួបបង្រួមឡើងវិញ។ នៅក្នុងការឆ្លើយតបនេះ លោកស្រី Tsai បាននិយាយថា កោះតៃវ៉ាន់នេះនឹងមិនទទួលយកការរៀបចំនយោបាយ «ប្រទេសមួយ ដើរដោយប្រព័ន្ធពីរ» ជាមួយចិននោះទេ៕



អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia