រូបភាពប្លែកៗនៅថៃ! ពោតលីងត្រឹម៥ដុល្លារ ដាក់ម៉ាសេរី ម្នាក់ៗកាន់ធុងស្នោ ធុងទឹកកក តម្រង់ជួរចាំយក ផ្អើលរោងកុន
(បាងកក)៖ មានការចែករំលែកពាសពេញបណ្តាញសង្គម នូវរូបភាពនៅរោងភាពយន្តមួយនៅក្រុងបាងកក ដែលអតិថិជនជាច្រើនបានកាន់របស់របរដែលមានទំហំធំ និងប្លែកៗ ដើម្បីដាក់ពោតលីងដែលដាក់ម៉ាសេរីមិនមានដែនកំណត់។ បើយោងតាមការចុះផ្សាយរបស់ nation Thailand នេះជាការផ្តល់ជូនរយៈពេលមួយថ្ងៃ ដែលរៀបចំដោយក្រុមហ៊ុន SF Group នៅ មជ្ឈមណ្ឌលផ្សារទំនើប CentralWorld គឺមានតែនៅថ្ងៃទី២៨ ខែវិច្ឆិកា។

អតិថិជនដែលបានចុះឈ្មោះអាចយកអ្វីក៏បានដែលដើម្បីដាក់ពោតលីងតាមចំណង់ចំណូលចិត្តដែលរោងភាពយន្ត SF World Cinema បានលក់ក្នុងតម្លៃ ១៩៩បាត (ប្រហែលជា៥ដុល្លារ) បូករួមជាមួយកូកា-កូឡា។ រូបភាពបែបនេះត្រូវបានគេធ្លាប់ឃើញនៅរោងកុន Lotte Cinema ក្នុងប្រទេសវៀតណាម ដែលយុទ្ធនាការ “Popcorn Beast” បានរីករាលដាល និងពេញនិយមនៅលើអ៊ីនធឺណិត ដោយអតិថិជនបានយក ធុងទឹក និងឆ្នាំងបាយ ដើម្បីដាក់ពោតលីងញ៉ាំដោយឥតគិតថ្លៃក្នុងរយៈពេលកំណត់៕









ប្រភព៖ TheNationThailand