អន្តរជាតិ
បាក់ស្រុតអាគារនៅទីក្រុងបាងកក បណ្តាលឲ្យស្ត្រី២នាក់បានរងរបួស (មានវីដេអូ)
BY autoadmin
January 8, 2019
យោងតាមសារព័ត៌មានថៃបានឱ្យដឹងថា ស្ត្រីរងគ្រោះ ២នាក់ ឈ្មោះ Sopita Thongkerd អាយុ ២៣ឆ្នាំ និង Napaporn Seiboonreung អាយុ ៥៤ឆ្នាំ ត្រូវបានរងរបួស ដោយសារតែកម្ទេចកម្ទីបាក់បែកពីអគារកម្ពស់ ៤ជាន់បានបាក់ស្រុតនៅក្នុងក្រុងទីក្រុងបាងកក កាលពីថ្ងៃច័ន្ទ។ អាគារចំណាស់នេះមានទីតាំងស្ថិតនៅរវាងផ្លូវ Soi 51/1 និង Soi 51/2 នៃផ្លូវ Ramkamhaeng ក្នុងទីក្រុងបាងកក។ វីដេអូនៅលើបណ្តាញសង្គមបានបង្ហាញអំពី អ្នកដំណើរខ្លះបានរត់ចេញពីកន្លែងកើតហេតុ ដោយស្រែកខ្លាំងៗ និងដូចជាមានសម្លេងវត្ថុលោហៈដួលលើដីឮៗ ហើយស្ត្រីរងគ្រោះម្នាក់ត្រូវបានប៉ះពាល់ផ្នែកក្បាលសុទ្ធតែឈាម។ ខាងក្រោមនេះគឺជាវីដេអូនៃហេតុការណ៍អគារចំណាស់ដែលកំពុងតែរលំ៖
អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia