ខ្មែរណូត

ស្វែងរក

  • កីឡា

    ឃើញ Bayern Munich ចង់បានខ្សែប្រយុទ្ធវ័យ 20 ឆ្នាំរបស់ Chelsea ឥលូវនេះ Juventus មកធ្វើឯងចង់បានឯណាដែរ

    BY Khmernote Media January 8, 2019
    ឃើញ Bayern Munich ចង់បានខ្សែប្រយុទ្ធវ័យ 20 ឆ្នាំរបស់ Chelsea ឥលូវនេះ Juventus មកធ្វើឯងចង់បានឯណាដែរ

    ក្លឹបសេះបង្កង់ Juventus រួមជាមួយនឹងក្លឹប Bayern Munich កំពុងប្រជែងគ្នាដណ្ដើមខ្សែប្រយុទ្ធវ័យក្មេង Callum Hudson-Odoi របស់ក្លឹបតោខៀវ Chelsea នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។

    យោងតាមការបញ្ជាក់ពីការរាយការណ៍មួយបានឲ្យដឹងថា៖ ក្លឹបសេះបង្កង់ Juventus ពេលនេះកំពុងសម្លឹងមើលខ្សែប្រយុទ្ធវ័យក្មេងមួយរូបទៀត ខណៈដែលខ្សែប្រយុទ្ធ Hudson-Odoi ស្ថិតក្រោមការតាមប្រមាញ់របស់ក្លឹប ក្រោយពេលសម្លឹងឃើញទេពកោសល្យរបស់យុវជនវ័យ 20 ឆ្នាំមិនធម្មតា។ ក្រៅពី Hudson-Odoi ក្លឹបសេះបង្កង់ Juventus កំពុងត្រៀមចុះហត្ថលេខាយកខ្សែបម្រើ Aaron Ramsey ពីក្លឹបកាំភ្លើងធំ Arsenal នៅក្នុងពេលបញ្ចប់រដូវកាលនេះដោយគ្មានតម្លៃផ្ទេរ។

    ដូចគ្នានឹងការចង់បានរបស់ក្លឹប Juventus លើខ្សែប្រយុទ្ធ Hudson-Odoi នោះ ក្លឹប Bayern Munich ក៏កំពុងតាមចែចូវខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះដូចគ្នាដោយសន្យាផ្ដល់អាវលេខ 10 ឲ្យរូបគេនៅក្នុងរដូវកាលក្រោយ នៅពេលដែល Robben ចាកចេញពីក្លឹប។ ហើយក្លឹប Bayern Munich ក៏ផ្ដល់សំណើរឲ្យខ្សែប្រយុទ្ធរូបនេះដល់ទៅ 3 ប្រសិនបើ Odoi ព្រមមក Bayern Munich ស្របពេលដែលខ្សែប្រយុទ្ធវ័យ 20 ឆ្នាំរូបនេះបានបញ្ឈប់ការចចារជាមួយនឹង Chelsea ដើម្បីស្វែងរកផ្លូវចាកចេញពីទឹកដី Stamford Bridge បន្ទាប់ពីរូបនេះពុំសូវបានបង្ហាញខ្លួនឲ្យក្លឹប។

    បុត្រ

    ប្រភព៖ Goal

    Share This Post: