រថយន្ត

ចក្ខុវិស័យថ្មីនៃតាក់ស៊ីអាកាសបានបង្ហាញខ្លួននៅក្នុងពិព័រណ៍ CES 2019

BY
autoadmin
January 9, 2019

ចក្ខុវិស័យថ្មីនៃរថយន្តតាក់ស៊ីអាកាស ដែលនាំអ្នកទៅដល់គោលដៅណាត់ជួបរបស់អ្នកដោយមិនចាំបាច់បារម្ភអំពីផ្លូវកកស្ទះ នឹងក្លាយទៅជាការពិតឆាបៗ បន្ទាប់ពី Bell Helicopter បានបង្ហាញនូវគំរូរថយន្ត Bell Nexus របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ CES ២០១៩។ គំរូរថយន្ដតាក់ស៊ី VTOL របស់ក្រុមហ៊ុន Bell ត្រូវបានដាក់បង្ហាញជាលើកដំបូងកាលពីថ្ងៃចន្ទ ទី៧ ខែមករា នៅមុនការបើកជាផ្លូវការនៃការតាំងពិព័រណ៍គ្រឿងអេឡិចត្រូនិចអ្នកប្រើប្រាស់នៅឡាសវេហ្គាស សហរដ្ឋអាមេរិក។

គន្លឹះសំខាន់ចំពោះការច្នៃប្រឌិតដែលធ្វើឱ្យទាក់ទាញភ្នែករបស់វា គឺដោយមានបំពង់ស្លាបកង្ហារកោងចំនួន ៦ ដែលជួយឱ្យរថយន្តនេះសម្រេចបាននូវការរុញច្រាន និងចលនាទៅក្នុងអាកាស។ ក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ខ្លួននឹងដឹកនាំការរចនាការអភិវឌ្ឍ និងផលិតប្រព័ន្ធ VTOL ហើយខ្លួនក៏កំពុងព្យាយាមធ្វើឱ្យ Bell Nexus ក្លាយជាការពិតឆាប់ៗនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia

Share This Post: