អន្តរជាតិ

នារីម្នាក់បានក្រាបសំពះបាតជើងបងប្រុសក្នុងថ្ងៃទទួលសញ្ញាប័ត្រ​ ក្រោយបងប្រុសតស៊ូលះបង់គ្រប់យ៉ាង ដើម្បីប្អូនស្រីបានរៀនដល់ចប់ (មានវីដេអូ)

BY
autoadmin
December 6, 2022

យោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ Sanook បានរាយការណ៍ថា ថ្មីៗនេះមានវីដេអូនៅលើបណ្ដាញ TikTok មួយ កំពុងឆក់យកដួងចិត្តមហាជនអ្នកលេងអ៊ីនធឺណិតយ៉ាងខ្លាំង ដែលវាបានបង្ហាញការគោរព និងការដឹងគុណរបស់នារីម្នាក់ ចំពោះបងប្រុសរបស់នាង។ វីដេអូដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយមួយនោះ បានបង្ហាញពីនារីវ័យក្មេងម្នាក់បានក្រាបសំពះបងប្រុសរបស់នាង នៅថ្ងៃបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Rajabhat ក្នុងខេត្ត Nakhon Sri Thammarat ភាគខាងត្បូងប្រទេសថៃ។

នៅក្នុងវីដេអូខ្លីនោះបានបង្ហាញថា ក្រោយ​ពី​បាន​បំពាក់​ឈុតទទួលសញ្ញាប័ត្រ​លើ​បង​ប្រុស​រួច​ហើយ នារីនោះបាន​សម្តែង​កាយវិការ​គោរព ​ដោយការសំពះបាតជើងបងប្រុសរបស់នាង។ បងង្ហោះចេញពីគណនីឈ្មោះថា Chnitakotchasit នារីម្នាក់នោះបានថ្លែងអំណរគុណដល់បងប្រុសរបស់នាង ដែលបានលះបង់គ្រប់យ៉ាងដើម្បីនាងបន្ដការសិក្សាដល់ចប់ចុងចប់ដើម។ នាងក៏បានរួមបញ្ចូល hashtag «#Red Label Graduates #Graduation #Done #Graduate 61 Get 65 #Hope of the Village» ខណៈវីដេអូនោះមានចំនួនចូលមើលដល់ទៅ ៥លានដង៕

អត្ថបទ៖ លីដា
ប្រភព៖ Asean Now , Sanook

Share This Post: