ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុននៅតែជាប់ចំណាត់ថ្នាក់លេខ ១ ជាប្រទេសមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតក្នុងឆ្នាំ ២០១៩

    BY autoadmin January 10, 2019
    ជប៉ុននៅតែជាប់ចំណាត់ថ្នាក់លេខ ១ ជាប្រទេសមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតក្នុងឆ្នាំ ២០១៩

    ប្រទេសដែលមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតឆ្នាំ២០១៩ គឺប្រទេសជប៉ុន សារជាថ្មីម្តងទៀត។ នេះជាលើកទី២ ហើយដែលប្រទេសអាស៊ីមួយនេះបានឡើងឈរលើលំដាប់កំពូលក្នុងសន្ទស្សន៍ដែលត្រូវបានកែសម្រួលប្រចាំត្រីមាស។ ប្រទេសជប៉ុនបានរក្សានូវលេខរៀងកំពូលរបស់ខ្លួន ដោយលិខិតឆ្លងដែនទេសចរណ៍របស់ប្រទេសជប៉ុនគឺមានភាពងាយស្រួលជាងគេបំផុតរបស់ពិភព។ ជាមួយគ្នានេះដែរបណ្តាប្រទេសកំពូលៗនៅក្នុងបញ្ជីទាំងអស់សុទ្ធតែជាប្រទេសក្នុងអាស៊ី ដែលលទ្ធផលនេះគឺបានបង្ហាញថា ប្រទេសជាច្រើននៅអាស៊ី កំពុងមាននិរន្តភាពខ្ពស់ជាមួយនឹងការធ្វើចំណាកស្រុកផ្នែកសេដ្ឋកិច្ចដែលមានផលប្រយោជន៍ទៅវិញទៅមក។ យ៉ាងណាមិញខាងក្រោមនេះគឺជាឈ្មោះប្រទេសដែលមានលិខិតឆ្លងដែនដ៏ល្អបំផុតទាំង ១០ ចំណាត់ថ្នាក់ សម្រាប់ដើមឆ្នាំ ២០១៩ គឺ៖

    ១. ជប៉ុន (១៩០ ប្រទេស)

    ២. សឹង្ហបុរី និងកូរ៉េខាងត្បូង (១៨៩ ប្រទេស)

    ៣. បារាំង និងអាល្លឺម៉ង់ (១៨៨ ប្រទេស)

    ៤. ដាណឺម៉ាក ហ្វាំងឡង់ អ៊ីតាលី និងស៊ុយអែត (១៨៧ ប្រទេស)

    ៥. Luxembourg និងអេស្ប៉ាញ (១៥៨ ប្រទេស)

    ៦. អូទ្រីស ហូឡង់ ណ័រវ៉េ ព័រទុយហ្គាល់ ស្វីស ចក្រភពអង់គ្លេស និងអាមេរិច (១៨៥ ប្រទេស)

    ៧. ប៊ែលហ្ស៊ិក កាណាដា ក្រិក និងអៀរឡង់ (១៨៤ ប្រទេស)

    ៨. សាធារណរដ្ឋឆេក (១៨៣ ប្រទេស)

    ៩. ម៉ាល់តា (១៨២ ប្រទេស)

    ១០. ប្រទេសអូស្ត្រាលី អ៊ីស្លង់ និងញូវហ្សីលែន (១៨១ ប្រទេស)

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: