កីឡា

ខ្សែបម្រើ Aaron Ramsey ចុះហត្ថលេខាយល់ព្រមទៅរួមរស់ជាមួយ Juventus ហើយក្នុងកុងត្រារយៈពេល 5 ឆ្នាំ

BY
Khmernote Media
January 10, 2019

យោងតាមការចុះផ្សាយរបស់សារពត៌មាន The Guardian បានឲ្យដឹងថា៖ ខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Aaron Ramsey បានចុះហត្ថលេខាយល់ព្រមចូលរួមជាមួយនឹងក្លឹបសេះបង្កង់ Juventus នៅក្នុងរដូវក្ដៅខាងមុខនេះ ជាមួយនឹងកុងត្រារយៈពេល 5 ឆ្នាំជាមួយនឹងក្លឹបសេះបង្កង់ Juventus។

ខ្សែបម្រើសញ្ជាតិវេលស៍រូបនេះនឹងចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នៅក្នុងពេលបញ្ចប់រដូវកាលនេះទៅកាន់ក្លឹបសេះបង្កង់ Juventus ជាមួយនឹងការផ្ទេរឥតគិតថ្លៃ។ កាលពីពេលព្រឹកមិញនេះខ្សែបម្រើ Aaron Ramsey បានចុះហត្ថលេខាទៅរួមរស់ជាមួយនឹងក្លឹបសេះបង្កង់ Juventus ក្នុងកុងត្រារយៈពេល 5 ឆ្នាំ។ ក្នុងកុងត្រា 5 ឆ្នាំរបស់ខ្សែបម្រើ Aaron Ramsey ទៅកាន់ក្លឹបសេះបង្កង់ Juventus នោះ ខ្សែបម្រើរូបនេះទទួលបានប្រាក់ឈ្នួលពលកម្មក្នុងមួយសប្ដាហ៍ 140,000ផោន ដោយសរុបរយៈពេល 5 ឆ្នាំនៅជាមួយនឹង Juventus ខ្សែបម្រើ Aaron Ramsey ទទួលបានទឹកប្រាក់ 36លានផោន។

គួរបញ្ជាក់ដែរថា ខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Aaron Ramsey នឹងចាកចេញពីក្លឹបកាំភ្លើងធំ Arsenal បន្ទាប់ពីរួមរស់ជាមួយនឹងក្លឹបយក្សរបស់ទីក្រុង London ខាងជើងនេះអស់រយៈពេល 10 ឆ្នាំ។

បុត្រ

ប្រភព៖ Goal

Share This Post: