កីឡា

ក្រុម ឱម៉ាល់ FC នឹងស្វារគមន៍ក្រុម Daun Penh FC នៅក្នុងវគ្គ 24 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3

BY
Khmernote Media
March 5, 2018

នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 7 កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះ ក្រុម ឱម៉ាល់ FC និងក្រុម Daun Penh FC បានដឹកដៃគ្នាបន្ដដំណើរទៅកាន់វគ្គ Live Show 24 ចុងក្រោយ។

នៅក្នុងការប្រកួតដ៏ជក់ចិត្តរបស់គូរទាំងពីរកាលពីរាត្រីម្សិលមិញនេះ បានធ្វើអោយកក្រើកពេញទីលាន T-Soccer តែម្ដង ទាំងការសម្រុកនិងវាយបកលឿនពិតជាធ្វើអោយការប្រកួតរបស់គូរទាំងពីរកាលពីម្សិលមិញនេះពិតជាជក់ចិត្តមែនទែន ដល់ថ្នាក់ទស្សនិកជនអង្គុយមិនជាប់កៅអី។ ក្រោយពេលការបញ្ចប់ការប្រកួតក្រុមដែលត្រូវបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយនោះគឺក្រុម ឱម៉ាល់ FC និងក្រុម Daun Penh FC។

លទ្ធផលការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញរបស់គូរទាំងពីរនេះគឺ៖
ក្រុម ឱម៉ាល់ FC យកឈ្នះក្រុម ហេង សុខលាភ ដោយលទ្ធផល 4-1
ក្រុម Daun Penh FC យកឈ្នះក្រុម Prathnna FT (B) ដោយលទ្ធផល 6-3។

ក្រុម ឱម៉ាល់ FC និងក្រុម Daun Penh FC នឹងត្រូវឡើងទៅប៉ះគ្នានៅក្នុងវគ្គ Live Show 24 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងធ្វើឡើងរៀងរាល់រាត្រីថ្ងៃអាទិត្យ ចាប់ពីម៉ោង 8:00 យប់តទៅ និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ក្រុមដែលទទួលបានជ័យជំនះក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងទទួលបានប្រាក់រង្វាន់ជ័យលាភី 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង

កុំុភ្លេចចូររួមទស្សន៍ទាយលើកម្មវិធី Ganzberg Uber Fantasy នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតពីក្រុមហ៊ុន Ganzberg Beer។

របៀបទាញយក៖
– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA
– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

បុត្រ

Share This Post: