ខ្មែរណូត

ស្វែងរក

  • កីឡា

    Jordi Alba ចង់បន្ដស្នាក់នៅជាមួយនឹង Barcelona ស្របពេលដែលកុងត្រារបស់គេជិតបញ្ចប់

    BY Khmernote Media January 14, 2019
    Jordi Alba ចង់បន្ដស្នាក់នៅជាមួយនឹង Barcelona ស្របពេលដែលកុងត្រារបស់គេជិតបញ្ចប់

    ខ្សែការពាររបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Jordi Alba សង្ឃឹមថានឹងបន្ដស្នាក់នៅជាមួយនឹងក្លឹបយក្សរបស់អេស្ប៉ាញមួយនេះ ស្របពេលដែលកុងត្រារបស់ខ្សែការពាររូបនេះនឹងបញ្ចប់នៅក្នុងឆ្នាំ 2020 ខាងមុខនេះ។

    ការចចាររវាងក្លឹបនិងខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះក្នុងការបន្ដកុងត្រាថ្មីនិងធ្វើឡើងនៅក្នុងប៉ុន្មានខែខាងមុខទៀត ប៉ុន្ដែកិច្ចព្រមព្រៀងនេះមិនទាន់បានយល់ព្រមពី Alba នៅឡើយទេ ខណៈដែលខ្សែការពាររូបនេះចង់បានប្រាក់ចំណូលខ្ពស់ដូចខ្សែការពារ Gerard Pique និងខ្សែបម្រើការពារ Sergio Busquets ដែរ។

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Marca ដែលស្រង់សម្ដីរបស់ខ្សែការពារ Jordi Alba បានឲ្យដឹងថា៖ Alba គាត់ចង់បន្ដស្នាក់នៅជាមួយនឹង Barcelona ព្រោះ Barcelona គឺជាក្លឹបដែលរូបគេស្រឡាញ់ខ្លាំងនិងចង់លេងឲ្យ ប៉ុន្ដែគ្រប់យ៉ាងគឺសម្រេចលើ Barcelona។

    បុត្រ

    ប្រភពៈ Goal

    Share This Post: