អន្តរជាតិ

អ៊ុយក្រែន​ប្រកាស​អាសន្ន​នៅ​ទូទាំង​ប្រទេស បន្ទាប់ពីមានការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃដោយរុស្ស៊ី

BY
autoadmin
December 30, 2022

ការ​ប្រកាស​អាសន្ន​ចំពោះការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ត្រូវ​បានដាក់​ចេញ​នៅ​ទូទាំង​ប្រទេស ខណៈ​​រលក​ថ្មី​នៃ​មីស៊ីលរុស្ស៊ី​ បាន​តម្រង់​គោលដៅ​មកលើ​ទីក្រុង​ធំៗរបស់​អ៊ុយក្រែន។ ទីប្រឹក្សាប្រធានាធិបតីលោក Mykhailo Podolyak បាននិយាយថា មីស៊ីលជាង ១២០ គ្រាប់ ត្រូវបានបាញ់បង្ហោះទៅកាន់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ អភិបាលក្រុងលោក Vitaliy Klitschko បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣ នាក់ រួមទាំងក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីការបាញ់បង្ហោះបានវាយប្រហាររដ្ឋធានីគៀវ។ សំឡេងផ្ទុះ​ក៏​ត្រូវ​បាន​គេ​ឮ​នៅ​ក្នុង​ទីក្រុង Kharkiv, Odesa, Lviv និង Zhytomyr ផងដែរ។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីកំពុងវាយប្រហារប្រទេសនេះពីទិសដៅផ្សេងៗគ្នា ជាមួយនឹងមីស៊ីលធ្វើដំណើរតាមអាកាស និងតាមសមុទ្រ។ វាបានបន្ថែមថា យន្តហោះគ្មានមនុស្សបើក Kamikaze មួយចំនួនក៏ត្រូវបានប្រើប្រាស់ផងដែរ។ ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាស បានបន្លឺឡើងនៅគ្រប់តំបន់នៃប្រទេសនៅព្រឹកថ្ងៃព្រហស្បតិ៍។ ទីប្រឹក្សាប្រធានាធិបតីលោក Oleksiy Arestovych បានជំរុញឱ្យជនស៊ីវិលស្វែងរកទីជម្រក ហើយបាននិយាយថា ការការពារដែនអាកាសរបស់ប្រទេសកំពុងដំណើរការ។ នៅក្នុងទីក្រុងគៀវផ្ទះចំនួន ២ បានរងការខូចខាតដោយសារកំទេចកំទីពីមីស៊ីលស្ទាក់ចាប់ នេះបើយោងតាមរដ្ឋបាលយោធាទីក្រុង៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: