រថយន្ត

Mercedes S63 AMG 2018 ប្រភេទ Brabus Edition មានតែមួយនៅស្រុកខ្មែរ នឹងអាចមានតែមួយនៅអាស៊ីក៏ថាបាន

BY
Khmernote Media
January 15, 2019

ស្តេចឡានរបស់អាឡឺម្មង់ របស់ក្រុមហ៊ុន Mercedes មួយនេះអាចនឹងមានតែមួយប៉ុណ្ណោះនៅប្រទេសប៉ែកអាស៊ីយើង ហើយវាមានតែមួយគ្រឿងប៉ុណ្ណោះនៅស្រុកខ្មែរ ដោយរថយន្តប្រណិតមួយនេះជាមានឈ្មោះថា Mercedes S63 AMG 2018 Brabus Edition។ បើតាមការអោយដឹងពីម្ចាស់ឡានផ្ទាល់រថយន្តមួយគ្រឿងនេះ ជាប្រភេទ Special Edition ខុសពី Brabus ដទៃដោយគាត់បានធ្វើការ Customize ដោយខ្លួនឯងផ្ទាល់ពីប្រទេសអារ៉ាប់ ហើយគេអោយឈ្មោះវាថា Ghost Project។

Mercedes S63 AMG 2018 Brabus Edition មួយគ្រឿងនេះមានលក្ខណៈពិសេស 3 គឺ:

ទី 1 វាបានបំពាក់បំពងស៊ីមាំងប្រភេទ Special Brabus Edition

ទី 2 Star roof (ដំបូលផ្កាយដូច RR)

និងទី 3 Brabus editon spoiler and lip

ដោយសារតែវាជាប្រភេទរថយន្ត Customize ដោយខ្លួនឯងទៅជា Brabus Edition នោះវានៅតែបំពាក់ម៉ាស៊ីន របស់ក្រុមហ៊ុន AMG ដដែល ជាប្រភេទម៉ាស៊ីន twin-turbocharged ស៊ីឡាំង 8 មានចង្កិះលេខ 9វគ្គ និងកំលាំង 577 សេះ ហើយអាចរត់បានល្បឿនពី 0 ទៅ 60 mph ត្រឹមរយៈពេល 3.7 វិនាទីប៉ុណ្ណោះ។ ចំពោះតំលៃរបស់វាម្ចាស់រថយន្តខាងលើ បានបង្ហើបអោយដឹងថា បើគិតទាំងតំលៃឡានទិញពីក្រៅប្រទេស បូករួមជាមួយពន្ធនាំចូល និងការ Customize ផ្សេងៗសរុបអស់ប្រមាណជាង 50ម៉ឺនដុល្លារ។ ក្រុមការងារខ្មែរណូតអូតូ នឹងធ្វើវិដេអូបង្ហាញពីរូបរាងរបស់អោយជូនលោកអ្នកបានទស្សនាអោយកាន់តែច្បាស់នៅពេលឆាប់ៗខាងមុខនេះ។ សូមរង់ចាំទស្សនាទាំងអស់គ្នា៕
នាំចូលដោយ៖ uae_svsauto

Share This Post: