អន្តរជាតិ

ឧទ្ធម្ភាគចក្រ២គ្រឿង បើកបុកគ្នានៅលើអាកាសក្នុងប្រទេសអូស្ត្រាលី បណ្តាលឲ្យមនុស្ស៤នាក់បាត់បង់ជីវិត និង ៣នាក់របួសធ្ងន់

BY
autoadmin
January 3, 2023

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ឧទ្ធម្ភាគចក្រ ២ គ្រឿង បានបុកគ្នានៅកណ្តាលអាកាសក្បែរតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ នៅក្នុងតំបន់ Gold Coast របស់ប្រទេសអូស្ត្រាលី កាលពីថ្ងៃចន្ទម្សិលមិញនេះ ដោយបានសម្លាប់មនុស្សចំនួន ៤ នាក់ និង ៣ នាក់ទៀត បានរបួសយ៉ាងធ្ងន់ធ្ងរ។

លោក Gary Worrell អធិការស្តីទីនៅប៉ុស្តិប៉ូលីសរដ្ឋ Queensland បានប្រាប់សន្និសីទសារព័ត៌ថា សេវា​សង្គ្រោះ​បន្ទាន់​ត្រូវ​បាន​គេ​ហៅ​ទៅ​កន្លែង​កើតហេតុ​ភ្លាមៗ នៅក្បែរ​សួន​កម្សាន្ត Sea World នៅ​ម៉ោង​ប្រហែល​ ២​រសៀល (ម៉ោងក្នុងស្រុក)។ លោក Worrell បាន​និយាយ​ថា ឧទ្ធម្ភាគចក្រ ២ គ្រឿង​ បាន​ធ្លាក់​ចុះ​​ក្រោយ​​ប៉ះ​ទង្គិចគ្នា ហើយ​ជា​លទ្ធផល​មនុស្ស​ ៤​នាក់​ បាន​បាត់បង់​ជីវិត​។ ឥឡូវនេះ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលីបាននិយាយថា ខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតលើគ្រោះថ្នាក់រួចហើយដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: