កីឡា
លោក Honda និយាយថា៖ “ខ្ញុំសង្ឃឹមថាបានឃើញកម្ពុជាលេងនៅ World Cup មុនពេលខ្ញុំបាត់បង់ជីវិត”
BY Khmernote Media
January 4, 2023
គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាគឺលោក Keisuke Honda បាននិយាយថា៖ “ខ្ញុំសង្ឃឹមថាបានឃើញកម្ពុជាលេងនៅ World Cup មុនពេលដែលខ្ញុំបាត់បង់ជីវិត”។ ការថ្លែងដូចនេះត្រូវបានលោក Keisuke Honda ធ្វើឡើងនៅចំពោះមុខក្រុមគោព្រៃកម្ពុជា ហើយរូបលោកបាននិយាយពាក្យដ៏មានន័យនេះទាំងអួលដើមកទៀតផង។

សូមបញ្ជាក់ជូនថា ការថ្លែងរបស់លោក Keisuke Honda ត្រូវបានធ្វើឡើងនៅក្រោយពេលដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្លាក់ចេញពីពាន់រង្វាន់ AFF Championship ត្រឹមវគ្គចែកពូល ក្រោយលេងចាញ់ក្រុមជម្រើសជាតិថៃក្នុងលទ្ធផល ៣ : ១។ គួររម្លឹកជូនផងដែរថា នាពេលកន្លងមក លោក Keisuke Honda ធ្លាប់បានលើកឡើងថា ក្រុមគោព្រៃកម្ពុជាត្រូវការពេលវេលាយូរទៀតដើម្បីអាចអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យខ្លាំងនៅឆាកអន្តរជាតិបាន ខណៈកម្ពុជាកំពុងបោះជំហ៊ានទៅមុខហើយ៕
អត្ថបទ៖ ភក្តី