ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ បានផ្ទេរទៅកាន់ក្លឹប PKNS របស់លីគកំពូលម៉ាឡេស៊ីជាផ្លូវការហើយ
- January 15, 2019
ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជាកីឡាករ ចាន់ វឌ្ឍនាការ បានផ្ទេរទៅកាន់ក្លឹប PKNS របស់លីគកំពូលម៉ាឡេ។ ស៊ីជាផ្លូវការហើយ បន្ទាប់ពីក្លឹបរបស់លីគកំពូលម៉ាឡេស៊ីមួយនេះបានព្យាយាមចចារជាមួយនឹងក្លឹបបឹងកេតក្នុងការផ្ទេរ វឌ្ឍនាការ អស់រយៈពេល 1 ខែរួចមក។

កំពូលខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាការ បានផ្ទេរទៅកាន់លីគកំពូលម៉ាឡេស៊ីជាលើកទី 2 ជាមួយនឹងក្លឹប PKNS បន្ទាប់ពីលើកទី 1 របស់ វឌ្ឍនាការ បានផ្ទេរទៅកាន់ក្លឹប Pahang FA កាលពីឆ្នាំ 2018 កន្លងទៅប៉ុន្ដែអាជីពរបស់គេនៅក្នុងក្លឹប Pahang FA ត្រូវបរាជ័យដោយសារតែការបង្ហាញទំរង់លេងមិនល្អទើបធ្វើឲ្យក្លឹប Pahang FA សម្រេចចិត្តបញ្ចប់កុងត្រារបស់គេមុនកិច្ចសន្យា។
កាលពីព្រឹកមិញនេះ ក្លឹបបឹងកេត បានបង្ហោះវីដេអូជូនពរនិងជាការលាគ្នាជាមួយនឹងខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ ក្នុងការផ្ទេរទៅកាន់ក្លឹប PKNS។ ហើយនេះគឺជាលើកទី 2 ក្នុងអាជីពជាកីឡាករបាល់ទាត់របស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ ដែលផ្ទេរទៅកាន់លីគកំពូលម៉ាឡេស៊ី។ ទោះបីជាពេលនេះ បឹងកេត បានបញ្ជាក់អំពីការចាកចេញរបស់ វឌ្ឍនាការ យ៉ាងណាក៏ដោយ ប៉ុន្ដែគិតមកដល់រសៀលនេះមិនទាន់មានការបង្ហោះសារជាផ្លូវការពីក្លឹប PKNS ក្នុងការផ្ទេរខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ នៅឡើយទេ។

បុត្រ
ប្រភពរូបភាព៖ CNCC
- Share This Post:






