អន្តរជាតិ

​លោក ចូ បៃដិន បាន​ធ្វើ​ទស្សនកិច្ច​នៅ​ព្រំដែន​អាមេរិក-ម៉ិកស៊ិក ​ជា​លើក​ដំបូង​ចាប់​តាំង​ពីលោកបានកាន់តំណែងជាប្រធានាធិបតី​អាមេរិក

BY
autoadmin
January 9, 2023

ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន បាន​ធ្វើ​ទស្សនកិច្ច​នៅ​ព្រំដែន​ អាមេរិក-ម៉ិកស៊ិក ​ជា​លើក​ដំបូង​បំផុតចាប់​តាំង​ពី​លោក​ចូល​កាន់​តំណែង​កាលពី​ ២ ​ឆ្នាំ​មុន បន្ទាប់ពី​អ្នក​រិះគន់​បន្ទោស​គាត់​ បានលើ​លំហូរ​នៃ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់។ លោក បៃដិន បានទៅទស្សនាទីក្រុង El Paso កាលពីថ្ងៃអាទិត្យ ដើម្បីត្រួតពិនិត្យការគ្រប់គ្រងអន្តោប្រវេសន៍ ហើយលោកក៏លោកបានផ្លាស់ប្តូរយោបល់ជាមួយមន្ត្រីសន្តិសុខព្រំដែន និងតំណាងរាស្រ្តក្នុងស្រុក។ រំលឹកដែរថា កាលពីសប្តាហ៍មុនលោក បៃដិន បានប្រកាសវិធានការត្រួតពិនិត្យព្រំដែនថ្មី ដែលនឹងបង្ក្រាបយ៉ាងតឹងរ៉ឹងលើជនចំណាកស្រុកដែលគ្មានឯកសារ។

នៅក្រោមវិធានការនេះ កម្មវិធីដែលបង្កើតឡើងដើម្បីបណ្តេញជនជាតិវេណេហ្ស៊ុយអេឡាជាបន្ទាន់ ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់នឹងត្រូវបានពង្រីក ដើម្បីគ្របដណ្តប់ជនចំណាកស្រុកខុសច្បាប់ពីប្រទេសផ្សេងៗ។ ប៉ុន្តែ​គណបក្ស​សាធារណរដ្ឋ​បាន​រិះគន់​លោក បៃដិន ដោយ​និយាយ​ថា គោលនយោបាយ​អន្តោប្រវេសន៍​របស់​លោក​មិន​គ្រប់គ្រាន់​ទេ។ លោក បៃដិន មានគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់គាត់ក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ តាមរយៈការទៅទស្សនាតំបន់ព្រំដែន។ គាត់ត្រូវបានគេរំពឹងថា នឹងលើកយកបញ្ហានេះនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីម៉ិកស៊ិក Andres Manuel Lopez Obrador នៅថ្ងៃចន្ទ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: