Tottenham Hotspur បញ្ជាក់អំពីរបួសករជើងរបស់ Harry Kane អាចអូសបណ្លាយដល់ខែមីនា
- January 16, 2019
ខ្សែប្រយុទ្ធ Harry Kane បានទទួលរងការឈឺចាប់ករជើងយ៉ាងខ្លាំងនៅក្នុងជំនួបរវាងក្លឹបមាន់ខ្នាយមាស Tottenham Hotspur ប៉ះជាមួយនឹងក្លឹបបិសាចក្រហម Manchester United ដោយបញ្ចប់លទ្ធផលម្ចាស់ផ្ទះ Spurs ចាញ់ Man Utd ដោយលទ្ធផល 0-1 ហើយអ្វីដែលជារឿងដ៏គួរសោកស្ដាយទៀតនោះគឺខ្សែប្រយុទ្ធ Harry Kane បានរងរបួសករជើង។

កាលពីម្សិលមិញនេះក្លឹបមាន់ Tottenham Hotspur បានបញ្ជាក់អំពីរបួសរបស់ខ្សែប្រយុទ្ធ Harry Kane អាចនឹងអូសបណ្លាយរយៈពេលយូរ ដោយខ្សែប្រយុទ្ធរូបនេះត្រូវបានរំពឹងទុកអាចនឹងអវត្តមានជាមួយនឹង Tottenham Hotspur យ៉ាងតិច 6 សប្ដាហ៍អាស្រ័យលើការព្យាបាល ហើយរូបគេអាចនឹងបង្ហាញខ្លួនជាមួយនឹងក្លឹបវិញនៅអំឡុងខែមីនាខាងមុខនេះ។
របួសរបស់ខ្សែប្រយុទ្ធ Harry Kane ធ្វើឲ្យលោក Mauricio Pochettino មានក្ដីបារម្ភយ៉ាងខ្លាំង ព្រោះ Harry Kane គឺស្នូលប្រយុទ្ធដ៏សំខាន់សម្រាប់ក្លឹប ហើយជាពិសេស Harry Kane អាចនឹងអវត្តមានការប្រកួតពានរង្វាន់ UEFA Champion League វគ្គ 16 ក្រុមចុងក្រោយដែលប៉ះជាមួយនឹង Dortmund ទៀតផង។
គួរបញ្ជាក់ឡើងវិញដែរថា របួសករជើងរបស់ខ្សែប្រយុទ្ធ Harry Kane បានកើតឡើងនៅក្នុងពេលជិតចប់ការប្រកួតដោយសារតែខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះបានប្រឹងប្រែងជួយ Spurs សុតបញ្ចូលទីតាមស្មើបិសាចក្រហម Manchester United។

បុត្រ
ប្រភព៖ Goal
- Share This Post:






