កីឡា

Arsenal កំពុងសម្លឹងមើលខ្ចីជើង James Rodriguez ពីក្លឹប Real Madrid រយៈពេល 6 ខែ

BY
Khmernote Media
January 16, 2019

ក្លឹបកាំភ្លើងធំ Arsenal កំពុងមានចំណាប់អារម្មណ៍ក្នុងការខ្ចីជើងខ្សែបម្រើ James Rodriguez រយៈពេល 6 ខែពីក្លឹបអធិរាជសរ Real Madrid នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន Daily Mail។

ខ្សែបម្រើវ័យ 27 ឆ្នាំរូបនេះបានមើលឃើញថាការបង្ហាញខ្លួនរបស់គាត់នៅក្នុងក្លឹប Bayern Munich បានធ្លាកចុះ ស្របពេលដែលក្លឹប Bayern Munich ជាអ្នកខ្ចីជើងគាត់ពីក្លឹបអធិរាជសរ Real Madrid ទៀតនោះ ធ្វើឲ្យខ្សែបម្រើរូបនេះមានបំណងចង់ចាកចេញពីក្លឹបទៅស្វែងរកទ្រនំថ្មីដែលអាចផ្ដល់លទ្ធភាពឲ្យ James បង្ហាញខ្លួនបានច្រើនលើទីលានប្រកួត។

ក្លឹបកាំភ្លើងធំ Arsenal កំពុងសម្លឹងក្នុងការចុះហត្ថលេខាខ្ចីជើងយកខ្សែបម្រើសញ្ជាតិកូឡុំប៊ីរូបនេះមកជួយក្លឹបនៅក្នុងពាក់កណ្ដាលរដូវកាលនេះ។ ក្លឹបកាំភ្លើងធំ Arsenal អាចនឹងចុះហត្ថលេខាខ្ចីជើងនាំយក James Rodriguez មកកាន់ទឹកដី Emirates Stadium ដោយតម្លៃខ្លួនខ្ចីជើងរបស់ James ត្រូវបានគេព្យាការណ៍ថាអាចនឹងមានតម្លៃដល់ទៅ 3 លានផោន។

បុត្រ

ប្រភព៖ Goal

Share This Post: