កីឡា
Man City ត្រៀមលុយជាង ៧០លានដុល្លារដើម្បីទិញផ្តាច់កុងត្រារបស់ Ferland Mendy ពី Real Madrid
BY Pheakdey
January 13, 2023
យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានកីឡា The Goal បានឲ្យដឹងថា ក្រុមមេឃខៀវ Manchester City បានត្រៀមលុយ ៦០លានផោន (៧២ លានដុល្លារ) ដើម្បីទិញផ្តាច់កុងត្រាកីឡាករ Ferland Mendy ពីក្រុមអធិរាជស Real Madrid។

គួរបញ្ជាក់ថា កីឡាករ Ferland Mendy សញ្ជាតិបារាំង មានអាយុ ២៧ឆ្នាំ ហើយរូបគេកំពុងបង្ហាញទម្រង់លេងយ៉ាងល្អក្នងនាមជាកីឡាករខ្សែការពារស្លាបធ្វេង។ បើយោងទៅតាមកុងត្រាចាស់គឺកីឡាករ Ferland Mendy នឹងត្រូវលេងឲ្យ Real Madrid រហូតដល់ឆ្នាំ ២០២៥៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Goal