Hazard អាចនឹងបញ្ឍប់ការចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹង Chelsea ដើម្បីស្វែងរកផ្លូវចាកចេញទៅកាន់ Real Madrid
យោងតាមសារពត៌មាន Daily Mail បានចេញផ្សាយអោយដឹងថា៖ ខ្សែប្រយុទ្ធ Eden Hazard អាចនឹងមិនចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបតោខៀវ Chelsea បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះសង្ឃឹមថានឹងអាចចាកចេញពីក្លឹបតោខៀវ Chelsea ទៅកាន់ក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវកាលក្រោយនេះ។

ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិករូបនេះកំពុងស្វែងរកផ្លូវក្នុងការចាកចេញពីក្លឹបតោខៀវ Chelsea នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ខ្សែប្រយុទ្ធ Eden Hazard ត្រូវបានក្លឹបអធិរាជសរ Real Madrid ចាប់អារម្មណ៍តាំងពីដើមរដូវកាលនេះមកម្លេះ ស្របពេលដែលខ្សែប្រយុទ្ធរូបនេះចង់ចូលរួមលេងអោយក្លឹបអធិរាជសរ Real Madrid ដូចគ្នា។ ខ្សែប្រយុទ្ធ Hazard នៅតែជាគោលដៅដ៏សំខាន់របស់លោក Zinedine Zidane ដដែរ ហើយ Hazard ប្រហែលជាមានភាគរយច្រើនក្នុងការផ្ទេរមកកាន់ក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវកាលក្រោយនេះ ប្រសិនបើលោក Zinedine Zidane នៅតែជាគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid។
តាមការរាយការណ៍របស់សារពត៌មាន Daily Mail បានចេញផ្សាយថា៖ ខ្សែប្រយុទ្ធ Hazard កំពុងស្វែងរកវិធីក្នុងការគេចវែសមិនចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបតោខៀវ Chelsea ដើម្បីអោយរូបគេមានឱកាសក្នុងការចាកចេញពីក្លឹបតោខៀវ Chelsea ទៅកាន់ក្លឹបអធិរាជសរ Real Madrid។ ក្រៅពីការចាប់អារម្មណ៍ខ្សែប្រយុទ្ធ Eden Hazard របស់ក្លឹបអធិរាជសរ Real Madrid នោះ អ្នកចាំទី Thibaut Courtois ក៏ត្រូវបានក្លឹបអធិរាជសរ Real Madrid ធ្វើការទាក់ទងដូចគ្នា។

បុត្រ
ប្រភព៖ Goal