ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Thomas Tuchel អាចនឹងត្រលប់មកកាន់ Prime League សាជាថ្មី ហើយដឹកនាំក្រុមដ៏ធំមួយនេះ

    BY Pheakdey January 19, 2023
    លោក Thomas Tuchel អាចនឹងត្រលប់មកកាន់ Prime League សាជាថ្មី ហើយដឹកនាំក្រុមដ៏ធំមួយនេះ

    អតីតគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea គឺលោក Thomas Tuchel អាចនឹងវិលត្រលប់មកកាន់លីកកំពូលនៃប្រទេសអង់គ្លេសជាថ្មីម្តងទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Goal នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករានេះ។ គួរបញ្ជាក់ថា គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះធ្លាប់ដឹកនាំក្រុម Chelsea កាលពីអំឡុងឆ្នាំ ២០២១-២០២២ ខណៈគ្រូបង្វឹកក្រុមតោខៀវនាពេលបច្ចុប្បន្ននេះគឺលោក Graham Potter។

    លោក Thomas Tuchel

    សម្រាប់ការវិលត្រលប់ទៅកាន់ទឹកដីអង់គ្លេសសាជាថ្មីនេះគឺលោក Thomas Tuchel អាចនឹងទៅដឹកនាំក្រុមមាន់ខ្នាយមាស Tottenham Hotspur ជំនួសតំណែងរបស់លោក Antonio Conte។ ប្រភពខាងលើបានបញ្ជាក់ថា តាមការព្យាករណ៍គឺលោក Antonio Conte អាចនឹងបោះបង់តំណែងជាគ្រូបង្វឹករបស់ក្លឹប Tottenham Hotspur នៅរដូវក្តៅខាងមុខនេះ ហើយបើរឿងរ៉ាវនេះក្លាយជាការពិតមែននោះគឺក្រុមមាន់ខ្នាយនឹងផ្តល់ឱកាសដ៏សំខាន់នេះទៅកាន់លោក Thomas Tuchel តែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Goal

    Share This Post: