ខ្មែរណូត

ស្វែងរក

  • កីឡា

    Man Utd ចំណេញប្រាក់ជាង ៧៧០លានដុល្លារពីការលក់កីឡាករសំខាន់មួយចំនួននេះ

    BY Pheakdey January 19, 2023
    Man Utd ចំណេញប្រាក់ជាង ៧៧០លានដុល្លារពីការលក់កីឡាករសំខាន់មួយចំនួននេះ

    បើទោះជា Manchester United ហាក់មិនសូវទទួលបានភាពជ័យខ្លាំងក៏ដោយនារយៈពេលជាច្រើនរដូវកាលចុងក្រោយនេះ តែក្លឹបបាល់ទាត់ដ៏ចំណាស់មួយនេះនៅតែមានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគាំទ្រនៅជុំវិញពិភពលោក ជាពិសេសនោះគឺក្លឹបបិសាចក្រហមនៅតែជាក្លឹបឈានមុខគេមួយក្នុងការរកប្រាក់ចំណូល។

    ជាក់ស្តែងយោងតាមរបាយការណ៍មួយបានបង្ហាញថា ក្លឹប Manchester United អាចរកប្រាក់ចំណូលបាន ៦២៥,០៦ លានផោន (ជាង ៧៧០ លានដុល្លារ) ពីការលក់កីឡាករសំខាន់ៗមួយចំនួន ដែលសុទ្ធតែការលក់ក្នុងតម្លៃដ៏ខ្ពស់បំផុតរបស់ក្លឹបប្រចាំរដូវកាលនីមួយៗ។ ការលក់កីឡាករទាំងនោះទៀតសោធគឺត្រូវបានគេរាប់ចាប់តាំងរដូវកាល ២០០០-២០២១មក រហូតដល់មករដូវកាល ២០២២-២០២៣ នេះហើយក្នុងនោះក៏មានទាំងការលក់កំពូលកីឡាករ Cristiano Ronaldo ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Goal

    Share This Post: