ខ្មែរណូត

ស្វែងរក

  • កីឡា

    កីឡាករនិងបុគ្គលិករបស់ក្លឹបបិសាចក្រហម Manchester United ស្នើសុំឲ្យក្លឹបតែងតាំងលោក Ole Gunnar Solskjaer ជាគ្រូបង្វឹកអចិន្រ្តៃយ៍

    BY Khmernote Media January 18, 2019
    កីឡាករនិងបុគ្គលិករបស់ក្លឹបបិសាចក្រហម Manchester United ស្នើសុំឲ្យក្លឹបតែងតាំងលោក Ole Gunnar Solskjaer ជាគ្រូបង្វឹកអចិន្រ្តៃយ៍

    កីឡាករនិងបុគ្គលិករបស់ក្លឹបបិសាចក្រហម Manchester United ចង់ឲ្យក្លឹបបិសាចក្រហម Manchester United តែងតាំងគ្រូបង្វឹកលោក Ole Gunnar Solskjaer ជាគ្រូបង្វឹកអចិន្រ្តៃយ៍របស់ក្លឹប បន្ទាប់ពីគ្រូបង្វឹករូបនេះបង្ហាញទំរង់ដឹកនាំដ៏ល្អហើយពុំទាន់ស្គាល់ពាក្យថាចាញ់។

    គិតមកដល់ពេលនេះលោក Ole Gunnar Solskjaer ដឹកនាំក្លឹបបិសាចក្រហម Manchester United បានចំនួន 6 ប្រកួតដោយមិនទាន់ស្គាល់ពាក្យថាចាញ់ ជាពិសេសកីឡាកររបស់ក្លឹបយក្សអង់គ្លេសមួយនេះពេញចិត្តការដឹកនាំរបស់លោក Solskjaer មែនទែនហើយបានស្នើសុំឲ្យក្លឹបបិសាចក្រហម Manchester United តែងតាំងគ្រូបង្វឹកន័រវ៉េរូបនេះជាគ្រូបង្វឹកអចិន្រ្តៃយ៍របស់ក្លឹប។ លោក Ole Gunnar Solskjaer ត្រូវបានក្លឹបបិសាចក្រហម Manchester United តែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្ន បន្ទាប់ពីក្លឹបយក្សរបស់ទីក្រុង Manchester មួយនេះបណ្ដេញលោក Jose Mourinho ចេញពីដំណែងដោយសារតែទំរង់ដឹកនាំរបស់លោក Mourinho ធ្លាក់ចុះយ៉ាងខ្លាំង។

    ក្រោមយុទ្ធសាស្រ្ដដឹកនាំថ្មីរបស់លោក Ole Gunnar Solskjaer កីឡាករបង្ហាញភាពសប្បាយរីករាយនិងពេញចិត្តការដឹកនាំរបស់លោកយ៉ាងខ្លាំង ហើយក៏បានសំណូមពរទៅកាន់ក្លឹបឲ្យតែងតាំងលោកជាគ្រូបង្វឹកផ្លូវការរបស់ក្លឹប។

    បុត្រ

    ប្រភព៖ Goal

    Share This Post: