កីឡា
Chelsea អាចនឹងលក់ Kai Havertz ក្នុងតម្លៃជាង ៦៤លានដុល្លារនារដូវក្តៅនេះ
BY Pheakdey
January 25, 2023
អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Goal នៅរសៀលថ្ងៃ ពុធ ទី២៥ ខែមករានេះបានឲ្យដឹងថា ក្លឹបតោខៀវ Chelsea អាចនឹងដាក់លក់កីឡាករ Kai Havertz ក្នុងតម្លៃក្នុងតម្លៃ ៥៣លានផោន (៦៤,៤លានដុល្លារអាមេរិក) សម្រាប់ទីផ្សារដោះដូរកីឡាករក្នុងរដូវក្តៅនេះ។

ប្រភពខាងលើបានបន្តថា មានក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍ក្នុងការដេញថ្លៃយកកីឡាករវ័យ ២៣ឆ្នាំរូបនេះទៅចូលរួមក្រុម ហើយក្នុងនោះក៏មានក្លឹប Bayern Munich ផងដែរ។ គួរបញ្ជាក់ថា Kai Havertz ធ្លាប់ជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹប Bayer 04 Leverkusen នៃលីកបាល់ទាត់កំពូលរបស់អាឡឺម៉ង់ក្នុងអំឡុងឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ហើយបន្ទាប់មកក៏បានផ្ទេរទៅលេងឲ្យ Chelsea តែរូបគេហាក់ធ្លាក់ទម្រង់លេងក្រោយបានទៅដល់ទឹកដីរបស់ក្រុមតោខៀវ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Goal