អន្តរជាតិ

ប្រទេសថៃស្នើដាក់សង្ក្រាន្តជា «​បេតិកភណ្ឌ​វប្បធម៌​អរូបី» ខណៈអង្គការ​យូណេស្កូដាក់សំណើនេះចូលក្នុងបញ្ជីបណ្ដោះអាសន្នដើម្បីទុកពិចារណា

BY
autoadmin
January 27, 2023

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា អង្គការយូណេស្កូបានដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្តទៅក្នុងបញ្ជីបណ្តោះអាសន្ន ដើម្បីទុកពិចារណាថាវា «ជាបេតិកភណ្ឌវប្បធម៌អរូបី» តាមសំណើរបស់ប្រទេសថៃ ឬយ៉ាងណា។ ឥឡូវនេះ ប្រទេសថៃមានការស្នើចំនួន ៤ ដែលកំពុងរង់ចាំការពិចារណានៅចុងឆ្នាំនេះ ដែលមានដូចជា៖ ខន ម៉ាស្សាបែបថៃ របាំណូរ៉ា និងសង្ក្រាន្ត។ ជម្រាបដែរថា បេតិកភណ្ឌវប្បធម៌អរូបីត្រូវបានទទួលស្គាល់ដោយរដ្ឋជាសមាជិកនៃអង្គការយូណេស្កូ ទាក់ទងនឹងបេតិកភណ្ឌពិភពលោករូបីដែលផ្តោតលើទិដ្ឋភាពអរូបីនៃវប្បធម៌។

ក្នុងឆ្នាំ២០០១ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិមួយនេះ បានធ្វើការស្ទង់មតិក្នុងចំណោមរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីព្យាយាមយល់ព្រមលើនិយមន័យរួមមួយ។ អនុសញ្ញា​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី ត្រូវ​បាន​ព្រាង​នៅ​ឆ្នាំ២០០៣ សម្រាប់​ការ​ការពារ និង​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន។

ប្រទេសថៃស្ថិត នៅក្រោមនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌របស់ក្រសួងវប្បធម៌ បានកំណត់ប្រភេទបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសចំនួន ៧ប្រភេទ ដែលត្រូវដាក់ជូនអង្គការយូណេស្កូជារៀងរាល់ឆ្នាំ។ បេតិកភណ្ឌវប្បធម៌អរូបីទាំង ៧ ប្រភេទគឺ៖ សិល្បៈសម្តែង សិល្បៈហត្ថកម្ម អក្សរសិល្ប៍ កីឡា ប្រពៃណី គតិបណ្ឌិត និងភាសា។ ប្រទេស​ថៃ​ក៏​មាន​បំណងដាក់​ស្នើ​​របស់ជា​ច្រើន​ទៀត​ទៅ​អង្គការ​យូណេស្កូ​ផង​ដែរ​ដូច​ជា៖ Muay Thai, Phi Ta Khon, បាយសម្លការី និងបាយដំណើបជាមួយ​ស្វាយទុំ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: