ខ្មែរណូត

ស្វែងរក

  • កីឡា

    Arsenal និង Napoli ត្រៀមខ្លួនប្រជែងគ្នាដណ្ដើមអ្នកចាំទី Bernd Leno នៅក្នុងរដូវកាលក្រោយនេះ

    BY Khmernote Media March 6, 2018
    Arsenal និង Napoli ត្រៀមខ្លួនប្រជែងគ្នាដណ្ដើមអ្នកចាំទី Bernd Leno នៅក្នុងរដូវកាលក្រោយនេះ

    យោងតាមសារពត៌មាន Blid បានចេញផ្សាយអោយដឹងថា៖ ក្លឹបកាំភ្លើងធំ Arsenal និងក្លឹប Napoli កំពុងមានចំណាប់អារម្មណ៍លើអ្នកចាំទី Bernd Leno របស់ក្លឹប Bayer Leverkusen ហើយគ្រោងនឹងប្រជែងគ្នាដណ្ដើមអ្នកចាំទីរូបនេះនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

    ក្លឹប Napoli បានកោតសរសើរអ្នកចាំទី Bernd Leno តាំងពីរដូវកាលមុនមកម្លេះ ហើយក៏ធ្លាប់ចូលរួមដេញថ្លៃអ្នកចាំទីរូបនេះម្ដងរួចដែរ ប៉ុន្ដែការដេញថ្លៃទិញអ្នកចាំទី Bernd Leno នេះត្រូវបរាជ័យទៅវិញដោយសារតែក្លឹប Bayer Leverkusen បដិសេធ។ ប៉ុន្ដែនៅក្នុងពេលបញ្ចប់រដូវកាលនេះក្លឹប Napoli គ្រោងនឹងធ្វើការដេញថ្លៃទិញអ្នកចាំទី Bernd Leno នេះម្ដងទៀតខណៈដែលក្លឹបកាំភ្លើងធំ Arsenal ចាប់អារម្មណ៍អ្នកចាំទីនេះដូចគ្នា។

    ចំណែកឯក្លឹបកាំភ្លើងធំ Arsenal ក៏ចង់បានអ្នកចាំទីរូបនេះមកជំនួសដំណែងអ្នកចាំទី Peter Cech ដូចគ្នា។ អ្នកចាំទី Bernd Leno នឹងក្លាយជាគោលដៅអ្នកចាំទីជម្រើសទី 1 របស់ក្លឹបកាំភ្លើងធំ Arsenal ហើយក្លឹបកាំភ្លើងធំ Arsenal នឹងចូលរួមប្រជែងគ្នាដេញថ្លៃអ្នកចាំទី Bernd Leno នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay