ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Unai Emery នៅតែទទួចថា Ozil នៅតែមានតួនាទីនៅក្នុង Arsenal ដដែលហើយនឹងបង្ហាញខ្លួនឡើងវិញនៅក្នុងប្រកួតបន្ទាប់

    BY Khmernote Media January 21, 2019
    លោក Unai Emery នៅតែទទួចថា Ozil នៅតែមានតួនាទីនៅក្នុង Arsenal ដដែលហើយនឹងបង្ហាញខ្លួនឡើងវិញនៅក្នុងប្រកួតបន្ទាប់

    លោក Unai Emery នៅតែមានតួនាទីទុកឲ្យខ្សែបម្រើ Mesut Ozil ដដែលនៅក្នុងក្លឹបកាំភ្លើងធំ Arsenal ទោះបីជាខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះមិនបានបង្ហាញខ្លួននៅក្នុងជំនួបយកឈ្នះ Chelsea ដោយលទ្ធផល 2-0 ក៏ដោយ។

    ខ្សែបម្រើសញ្ជាតិអាឡឺម៉ងរូបនេះមិនបានបង្ហាញខ្លួនឲ្យក្លឹបកាំភ្លើងធំ Arsenal នៅឡើយទេក្នុងឆ្នាំ 2019 នេះហើយកំពុងមានពាក្យចចាមអារាមជាច្រើនថា Ozil កំពុងស្វែងរកផ្លូវក្នុងការចាកចេញពី Arsenal នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ចាប់តាំងពីថ្ងៃទី 11 ខែវិច្ឆិកា ក្នុងជំនួបជាមួយនឹង Wolverhampton Wanderers ដែលបញ្ចប់ទៅដោយលទ្ធផល 1-1 រហូតមកដល់ពេលនេះ ក្រោមការដឹកនាំរបស់លោក Unai Emery ខ្សែបម្រើ Mesut Ozil បង្ហាញខ្លួនទើបតែបាន 155 នាទីតែប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យ Ozil ខ្វល់ខ្វាយអំពីដំណែងរបស់គេនៅក្នុងក្លឹប។

    លោក Unai Emery បានទទួចថាខ្សែបម្រើ Mesut Ozil នឹងបង្ហាញខ្លួននៅក្នុងប្រកួតបន្ទាប់ ដោយលោក Emery បាននិយាយថា៖ កាលពីថ្ងៃសៅរ៍ Ozil បានត្រៀមខ្លួនរួចហើយសម្រាប់ការបង្ហាញខ្លួនឡើងវិញ ប៉ុន្ដែពួកយើងសម្រេចចិត្តមិនឲ្យឲ្យគាត់លេង។ ខ្ញុំបាននិយាយជាមួយនឹងគាត់ឲ្យត្រៀមខ្លួនសម្រាប់ប្រកួតកាលពីថ្ងៃសៅរ៍និងប្រកួតបន្ទាប់ ខ្ញុំចង់ឲ្យគាត់បង្ហាញខ្លួនឡើងវិញដូចកីឡាករដទៃនៅក្នុងក្រុម។ 

    បុត្រ

    ប្រភព៖ Goal

     

     

    Share This Post: