ខ្សែការពារ Hector Bellerin នឹងអវត្តមានជាមួយនឹង Arsenal រហូតដល់ពេលបញ្ចប់រដូវកាលនេះ ដោយសារតែរបួសជង្គង់ធ្ងន់ធ្ងរ
- January 22, 2019
ខ្សែការពារ Hector Bellerin នឹងអវត្តមានជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal រហូតដល់បញ្ចប់រដូវកាលនេះ បន្ទាប់ពីខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះបានរបួសជង្គង់ធ្ងន់ធ្ងរក្នុងជំនួប Arsenal យកឈ្នះក្លឹបតោខៀវ Chelsea កាលពីថ្ងៃសៅរ៍កន្លងទៅ។

កាលពីថ្ងៃសៅរ៍កន្លងទៅក្លឹបកាំភ្លើងធំ Arsenal បានផ្ដួលគូរប្រជែងប្រចាំទីក្រុង London របស់គេគឺក្លឹបតោខៀវ Chelsea ដោយលទ្ធផល 2-0 ដែលសុតបញ្ចូលទីដោយកីឡាករ Lacazette និង Laurent Koscielny ប៉ុន្ដែអ្វីដែលជារឿងអកុសលនោះគឺ Arsenal នឹងត្រូវបាត់បង់ខ្សែការពារស្លាបស្ដាំ Hector Bellerin ពេញមួយរដូវកាលដោយសារតែខ្សែការពាររូបនេះរងរបួសជង្គង់ធ្ងន់ធ្ងរ ដែលជាហេតុត្រូវសម្រាកព្យាបាលរបួសរយៈពេលយូរនិងមិនអាចលេងបាល់រហូតដល់បញ្ចប់រដូវកាលនេះ។
យោងតាមសម្ដីរបស់គ្រូពេទ្យបានបញ្ជាក់អំពីស្ថានភាពរបួសរបស់ Bellerin បានឲ្យដឹងថា៖ ខ្សែការពារវ័យ 23 ឆ្នាំរូបនេះត្រូវសម្រាកព្យាបាលរបួសរយៈពេល 6 ខែទើបអាចបង្ហាញខ្លួនឲ្យក្លឹបកាំភ្លើងធំ Arsenal វិញបាន។ ការអវត្តមានរយៈយូររបស់ Bellerin នេះគឺដោយសារតែរបួសជង្គង់ធ្ងន់ធ្ងរ ហើយ Bellerin នឹងធ្វើការវះកាត់របួសជង្គង់ក្នុងពេលឆាប់ៗនេះ។

បុត្រ
ប្រភព៖ 90min
- Share This Post:






