Barcelona ចុះហត្ថលេខាទិញខ្សែបម្រើវ័យក្មេង Frenkie de Jong ក្នុងតម្លៃផ្ទេរ 85លានអឺរ៉ូ
- January 24, 2019
ក្លឹបអ្នកមានបុណ្យ Barcelona បានចុះហត្ថលេខាទិញខ្សែបម្រើ Frenkie de Jong ពីក្លឹប Ajax ជោគជ័យហើយកាលពីម្សិលមិញក្នុងតម្លៃផ្ទេរ 85លានអឺរ៉ូ ជាមួយនឹងកុងត្រារយៈពេល 5 ឆ្នាំ។
ក្នុងមួយរយៈចុងក្រោយនេះខ្សែបម្រើវ័យ 21 ឆ្នាំរូបនេះត្រូវបានក្លឹបធំៗជាច្រើននៅក្នុងអឺរ៉ុបទាក់ទងក្នុងនោះមាន Manchester City, PSG, Juventus និង Barcelona ជាដើម។ ប៉ុន្ដែចុងក្រោយខ្សែបម្រើ Frenkie de Jong បានសម្រេចផ្ទេរមកកាន់ក្លឹបអ្នកមានបុណ្យ Barcelona ដោយសារតែ Barcelona គឺជាក្លឹបក្នុងក្ដីស្រមៃរបស់គេតាំងពិកុមារភាព។
ខ្សែបម្រើ Frenkie de Jong មិនត្រឹមតែអាចលេងក្នុងតំបន់បម្រើបានទេ កីឡាករសញ្ជាតិហូឡង់រូបនេះក៏អាចលេងនៅក្នុងតំបន់ការពារបានផងដែរ។ de Jong នឹងមកកាន់ Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះ ខណៈដែលពេលនេះ Frenkie de Jong ត្រូវបញ្ចប់ភារៈកិច្ចជាមួយនឹង Ajax រហូតដល់បញ្ចប់រដូវកាលនេះ។ ខ្សែបម្រើ Frenkie de Jong បានបំបែកកំណត់ត្រាថ្មីក្លាយជាកីឡាករសញ្ជាតិហូឡង់ដែលមានតម្លៃខ្លួនថ្លៃបំផុត ខណៈដែលកំណត់ត្រាចាស់គឺជាខ្សែការពារ Virgil van Dijk ផ្ទេរពីក្លឹប Southampton ទៅកាន់ក្លឹប Liverpool ក្នុងតម្លៃផ្ទេរ 80លានអឺរ៉ូ។

បុត្រ
ប្រភព៖ BBC
- Share This Post:






