កីឡា

របួសករជើង Neymar ទើបតែជានៅដើមរដូវកាលនេះ ឥលូវនេះ Neymar រងរបួសនៅកន្លែងដដែលអាចនឹងអវត្តមានការប្រកួត Champion League ពេលប៉ះ Man Utd

BY
Khmernote Media
January 24, 2019

ខ្សែប្រយុទ្ធ Neymar បានដើរចេញពីទីលានប្រកួតទាំងទឹកភ្នែកនៅក្នុងនាទីទី 60 កាលពីម្សិលមិញ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានរងការទង្គិចករជើងយ៉ាងធ្ងន់ធ្ងរក្នុងជំនួបរវាងក្លឹប Strasbourg ក្នុងការប្រកួតពានរង្វាន់ France Cup កាលពីម្សិលមិញនេះ។

ការរងរបួសករជើងរបស់ខ្សែប្រយុទ្ធ Neymar អាចនឹងធ្វើឲ្យកីឡាកររូបនេះអវត្តមានជាមួយនឹងក្លឹប PSG នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League ពេលប៉ះជាមួយនឹងក្លឹបបិសាចក្រហម Manchester United នៅថ្ងៃទី 12 កុម្ភៈខាងមុខនេះ។

គ្រូបង្វឹករបស់ក្លឹប PSG លោក Tuchel បាននិយាយថា៖ ពេលនេះ Neymar កំពុងព្រួយបារម្ភអំពីរបួសរបស់គេ ព្រោះរបួសលើកនេះគឺជារបួសកជើងដដែល ហើយនៅកន្លែងចាស់ទៀត។ ពេលនេះ Neymar កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ខ្ញុំកំពុងរង់ចាំគ្រូពេទ្យប្រាប់ពីស្ថានភាពរបស់ Neymar។ 

 

បុត្រ

ប្រភព៖ BBC

Share This Post: