ខ្សែការពារ Diego Godin លួចទៅធ្វើតេស្ដសុខភាពស្ងាត់ៗនៅក្នុងក្លឹប Inter Milan
- January 25, 2019
ខ្សែការពារ Diego Godin របស់ក្លឹប Atletico Madrid បានលួចទៅធ្វើតេស្ដសុខភាពដោយសំងាត់នៅក្នុងក្លឹប Inter Milan ហើយត្រៀមនឹងចុះហត្ថលេខាផ្ទេរទៅកាន់ក្លឹបយក្សរបស់អុីតាលីមួយនេះនៅក្នុងរដូវក្ដៅខាងមុខនេះ។

យោងតាមការចុះផ្សាយរបស់សារពត៌មាន Sky Sport Italy បានឲ្យដឹងថា៖ ខ្សែការពារ Diego Godin បានសម្រេចចិត្តចាកចេញពីក្លឹប Atletico Madrid នៅក្នុងរដូវក្ដៅខាងមុខនេះ ដោយ Godin បានធ្វើដំណើរមកកាន់ប្រទេសអុីតាលីដើម្បីពិភាក្សាការផ្ទេរជាមួយនឹងក្លឹប Inter Milan ហើយថែមទាំងពិនិត្យសុខភាពរួចរាល់ជាមួយនឹងក្លឹប Inter Milan ទៀតផង។ កុងត្រារបស់ខ្សែការពារសញ្ជាតិអ៊ុអ៊ុយរូហ្គាយរូបនេះជាមួយនឹងក្លឹប Atletico Madrid នឹងបញ្ចប់នៅក្នុងពាក់កណ្ដាលឆ្នាំនេះ ហើយ AT Madrid មិនទាន់បានពិភាក្សារឿងផ្ដល់កុងត្រាថ្មីឲ្យ Godin នៅឡើយទេ។
ក្រៅពី Inter Milan ខ្សែការពារចាស់វស្សា Diego Godin ក៏ត្រូវបានក្លឹបបិសាចក្រហម Manchester United និងក្លឹបមេឃខៀវ Manchester City ចាប់អារម្មណ៍ដូចគ្នា ប៉ុន្ដែ Godin បានជ្រើសរើសយកក្លឹប Inter Milan ហើយខ្សែការពាររូបនេះនឹងចុះហត្ថលេខាលើកុងត្រារយៈពេល 2 ឆ្នាំជាមួយនឹង Inter Milan ក្នុងពេលឆាប់ៗនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






