កីឡា

Timo Werner កំពុងទាក់ទាញក្លឹបធំៗដល់ទៅ 3 ដើម្បីប្រជែងគ្នាដណ្ដើមខ្សែប្រយុទ្ធរូបនេះ

BY
Khmernote Media
January 29, 2019

ខ្សែប្រយុទ្ធ Timo Werner កំពុងងាករកផ្លូវចាកចេញពីក្លឹប RB Leipzig ដោយមិនខ្វល់ពីអ្នកគាំទ្រ ខណៈដែលខ្សែប្រយុទ្ធរូបនេះកំពុងត្រូវបានក្លឹបហង្សក្រហម Liverpool, Bayern Munich និងក្លឹប Borussia Dortmund ចាប់អារម្មណ៍ខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់រូបនេះ។

ក្លឹប Bayern Munich បានបង្ហាញការចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Timo Werner អស់រយៈពេលជាយូរមកហើយ ក៏ធ្លាប់មានបំណងចង់យក Werner មកកាន់ទឹកដី Allianz Arena ផងដែរ។ ខ្សែប្រយុទ្ធ Timo Werner ធ្លាប់និយាយថារូបគេចង់បន្ដលេងនៅក្នុងប្រទេសអាឡឺម៉ង់ មិនទាន់ចង់ទៅលេងនៅក្រៅប្រទេសទេ។ ចំណែកឯក្លឹប Dortmund ចង់ផ្ដល់ដំណែងដ៏សមរម្យមួយសម្រាប់ខ្សែប្រយុទ្ធ Timo Werner ផងដែរ។

ហង្សក្រហម Liverpool ក៏បង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់រូបនេះដូចគ្នា ដោយលោក Jurgen Klopp ធ្លាប់សរសើរទំរង់លេងរបស់ Werner។

ក្លឹប RB Leipzig គ្រោងនឹងលក់ខ្សែប្រយុទ្ធ Timo Werner ចេញនៅក្នុងរដូវក្ដៅខាងមុខនេះ ប្រសិនបើកីឡាកររូបនេះមិនព្រមបន្ដកុងត្រាថ្មីជាមួយនឹងក្លឹប។

បុត្រ

ប្រភព៖ Goal

 

Share This Post: