ខ្មែរណូត

ស្វែងរក

  • កីឡា

    Chelsea ត្រៀមបញ្ជូនភ្នាក់ងារទៅបញ្ចុះបញ្ចូល Rakitic ឲ្យមកកាន់ Stamford Bridge នៅក្នុងរដូវកាលក្រោយ

    BY Khmernote Media January 29, 2019
    Chelsea ត្រៀមបញ្ជូនភ្នាក់ងារទៅបញ្ចុះបញ្ចូល Rakitic ឲ្យមកកាន់ Stamford Bridge នៅក្នុងរដូវកាលក្រោយ

    ក្លឹបតោខៀវ Chelsea កំពុងរៀបចំផែនការសម្រាប់រដូវកាលក្ដៅខាងមុខនេះ ដោយត្រៀមបញ្ជូនភ្នាក់ងារទៅចចារជាមួយនឹងខ្សែបម្រើ Ivan Rakitic ដើម្បីអូសទាញខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះមកកាន់ទឹកដី Stamford Bridge។

    ក្រោយពេលក្លឹបអ្នកមានបុណ្យ Barcelona បានចុះហត្ថលេខាទិញខ្សែបម្រើវ័យក្មេង Frenkie de Jong ពីក្លឹប Ajax នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ ខ្សែបម្រើ Ivan Rakitic ត្រូវបានគេជឿថាអាចនឹងពិបាកប្រជែងយកដំណែងជម្រើសដំបូងនៅរបស់ Barcelona នៅក្នុងរដូវកាលក្រោយ ខណៈដែលខ្សែបម្រើ de Jong នឹងមកកាន់ Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

    ក្លឹបតោខៀវ Chelsea សង្ឃឹមថានឹងអាចបញ្ចុះបញ្ចូល Rakitic ឲ្យមកចូលរួមជាមួយនឹងពួកគេនៅក្នុងរដូវកាលក្រោយ ជាពិសេស Chelsea នឹងផ្ដល់ដំណែងដ៏សាកសមមួយសម្រាប់ Rakitic នៅក្នុង Stamford Bridge។

    បុត្រ

    ប្រភព៖​ Goal

    Share This Post: