ក្រសួងបង្ហាញពីគំរូស្លាកលេខពិសេសផ្ទាល់ខ្លួនហើយ
- January 30, 2019
កាលពីពាក់កណ្តាលឆ្នាំ២០១៨ កន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងថា ក្រសួងបានធ្វើការរៀបចំអនុក្រឹត្យថ្មីមួយ ដើម្បីលក់ស្លាកលេខពិសេស ដែលមានតម្លៃខ្ពស់ និងអាចដោះទុកបាននៅពេលលក់យានយន្ត ដើម្បីបង្កការងាយស្រួលក្នុងការរក្សាលេខល្អៗ ហើយអាចផ្ទេរបន្តទៅកូនចៅបានផងដែរ។
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ម្សិលមិញ ក្រសួងបានធ្វើការបញ្ជាក់ផងដែរថា ប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន កំពុងត្រូវបានអភិវឌ្ឍ ខណៈដែលអនុក្រឹត្យ ស្តីពី ការចេញផ្លាកលេខសម្គាល់យានជំនិះ កំពុងត្រូវបានកែសម្រួល ដើម្បីអោយឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងបង្កើនចំណូលរដ្ឋ។ គួរបញ្ជាក់ផងដែរថា ស្លាកលេខពិសេសផ្ទាល់ខ្លួននេះ អាចដាក់បានទាំងលេខ និងអក្សរ ប៉ុន្តែមិនលើសពី៨ខ្ទង់ឡើយ៕

អត្ថបទ៖ សេម
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
- Share This Post:






