ខ្មែរណូត

ស្វែងរក

  • កីឡា

    អតីតខ្សែបម្រើរបស់ជម្រើសជាតិជប៉ុន Shinji Kagawa ផ្ទេរទៅកាន់ Besiktas ជោគជ័យហើយនៅក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ

    BY Khmernote Media February 1, 2019
    អតីតខ្សែបម្រើរបស់ជម្រើសជាតិជប៉ុន Shinji Kagawa ផ្ទេរទៅកាន់ Besiktas ជោគជ័យហើយនៅក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ

    ក្លឹប Besiktas របស់លីគកំពូលទួរគីបានចុះហត្ថលេខានាំយកខ្សែបម្រើ Shinji Kagawa ពីក្លឹប Borussia Dortmund ក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករខែមករានេះ។

    បន្ទាប់ពីវត្តមានគ្រូបង្វឹកថ្មីលោក Lucien Favre ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹប Borussia Dortmund បានធ្វើឲ្យខ្សែបម្រើ Shinji Kagawa ធ្លាក់ចេញពីការពេញចិត្តរបស់គាត់ ដែលជាហេតុធ្វើឲ្យខ្សែបម្រើសញ្ជាតិជប៉ុនរូបនេះពុំសូវបានបង្ហាញខ្លួននៅក្នុងរដូវកាលថ្មីនេះក្រោមការដឹកនាំរបស់លោក Lucien Favre។ ខ្សែបម្រើ Shinji Kagawa នឹងផ្ទេរទៅកាន់ក្លឹប Besiktas ក្នុងលក្ខខ័ណ្ឌខ្ចីជើងពាក់កណ្ដាលរដូវកាល ពោលគឺសុពលភាពនៃការខ្ចីជើងខ្សែបម្រើសញ្ជាតិជប៉ុនរូបនេះនឹងបញ្ចប់នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

    ក្រោយការផ្ទេរទៅកាន់ក្លឹប Besiktas ខ្សែបម្រើ Shinji Kagawa ត្រូវបានគេរំពឹងទុកថាអាចនឹងបង្ហាញខ្លួនឡើងវិញនៅក្នុងជំនួបជាមួយនឹង Bursaspor នៅក្នុងថ្ងៃអាទិត្យនេះ បន្ទាប់ពី Kagawa ខកខានការប្រកួតអស់រយៈពេលយូរ។

    បុត្រ

    ប្រភព៖ Goal

    Share This Post: