កីឡា

ខ្សែប្រយុទ្ធ Gareth Bale ត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពី Laliga ត្រលប់ទៅកាន់ Premier League វិញ

BY
Khmernote Media
March 7, 2018

កាលពីរាត្រីម្សិលមិញនេះខ្សែប្រយុទ្ធ Gareth Bale បានត្រឹមអង្គុយកៅអីបម្រុងប៉ុណ្ណោះនៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គ 16 ក្រុមចុងក្រោយក្នុងជំនួបជាមួយនឹងក្លឹប PSG ដែលធ្វើអោយខ្សែប្រយុទ្ធរូបនេះត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវកាលក្រោយ។

ការអង្គុយកៅអីបម្រុងរបស់ខ្សែប្រយុទ្ធ Gareth Bale កាលពីម្សិលមិញនេះបានធ្វើអោយរូបគេមានការខកចិត្តយ៉ាងខ្លាំង ភ្លាមៗនោះភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Gareth Bale លោក Jonathan Barnett បានជំរុញអោយខ្សែប្រយុទ្ធសញ្ជាតិវ៊ែលរូបនេះត្រៀមខ្លួនក្នុងការចាកចេញពីក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវកាលក្រោយនេះ។

ក្លឹបបិសាចក្រហម Manchester United និងក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងមានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធ Gareth Bale ហើយក្លឹបយក្សរបស់ប្រទេសអង់គ្លេសទាំងពីរនេះនឹងប្រជែងគ្នាដេញថ្លៃដណ្ដើមខ្សែប្រយុទ្ធ Gareth Bale នៅក្នុងរដូវកាលក្រោយ។

ប្រធានក្លឹបអធិរាជសរ Real Madrid លោក Florentino Perez ចង់លក់ខ្សែប្រយុទ្ធ Gareth Bale នៅក្នុងតម្លៃផ្ទេរ 100លានអឺរ៉ូ ដូចកាលដែល 5 ឆ្នាំមុនក្លឹបរបស់លោកទិញ Bale ពីក្លឹប Tottenham Hotspur អញ្ចឹង។ ខ្សែប្រយុទ្ធ Gareth Bale ត្រូវបានគេរំពឹងទុកថានឹងអាចចាកចេញពីក្លឹបអធិរាជសរ Real Madrid ត្រលប់ទៅកាន់លីគកំពូល Premier League វិញនៅក្នុងរដូវកាលក្រោយនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: