រថយន្ត

មហាសេដ្ឋីម្នាក់ទិញរថយន្ត Rolls-Royce ម្តង ៦ គ្រឿងពណ៌ខុសគ្នាទាំងអស់ ទុកជិះឆ្លាស់គ្នាឲ្យស៊ីនឹងពណ៌កន្សែងរុំក្បាលរបស់គាត់

BY
Khmernote Media
February 11, 2019

សម្រាប់មនុស្សធម្មតារកតែលុយទិញរថយន្ត Rolls-Royce មួយគ្រឿងប្រើមិនបានផង តែសម្រាប់បុរសជាអ្នកមានម្នាក់នេះវិញ ទិញរថយន្ត Rolls-Royce ម្តង ៦ គ្រឿងយកមកប្រើ ដែលរថយន្តទាំង ៦ គ្រឿងនោះមានពណ៌ផ្សេងៗគ្នា គឺគាត់ទុកប្រើឲ្យស៊ីនឹងពណ៌កន្សែងរុំក្បាលរបស់គាត់។ បុរសរូបនេះមានឈ្មោះថា Singhreuben​ ជានាយកប្រតិបត្តិក្រុមហ៊ុន alldayPA និង Isher Capital ហើយគាត់ត្រូវបានគេស្គាល់ថា ជាសេដ្ឋីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ​ម្នាក់។

តាមរយៈសារព័ត៌មានបរទេសបានចុះផ្សាយថា គាត់បានបញ្ជាទិញរថយន្ត Rolls-Royce ចំនួន ៦​ គ្រឿង ក្នុងនោះជាប្រភេទ Cullinan ដែលមានតម្លៃ ៣២៥,០០០ ដុល្លារចំនួន ៣ គ្រឿង និងប្រភេទ Phantom ដែលមានតម្លៃ ៤៥០,០០០ ដុល្លារចំនួន ៣ គ្រឿង ហើយបើសរុបទៅតម្លៃគឺ ២,៣ លានដុល្លារ។ ប្រភពដដែលនេះបានឲ្យដឹងទៀតថា រហូតមកទល់នឹងពេលនេះសេដ្ឋីរូបនេះមានរថយន្ត Rolls-Royce ចំនួន ២០ គ្រឿងហើយ សម្រាប់ប្រើឲ្យត្រូវនឹងពណ៌នៃកន្សែងរុំក្បាលរបស់គាត់៕

អត្ថបទ៖ ភក្តី

ប្រភព៖ carscoops

Share This Post: