ខ្មែរណូត

ស្វែងរក

  • កីឡា

    កុំភ្លេចយប់នេះ! Champion League ត្រលប់មកវិញហើយ ក្រោយពេលខកខានប្រកួតអស់ 2 ខែ

    BY Khmernote Media February 12, 2019
    កុំភ្លេចយប់នេះ! Champion League ត្រលប់មកវិញហើយ ក្រោយពេលខកខានប្រកួតអស់ 2 ខែ

    ក្នុងរាត្រីនេះការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champion League បានត្រលប់មកវិញហើយ ក្រោយពេលសម្រាកអស់រយៈពេល 2 ខែ។

    ការប្រកួតពានរង្វាន់ UEFA Champion League ក្នុងរាត្រីពាក់កណ្ដាលអាធ្រាត្រនេះគឺឈានដល់វគ្គ 16 ក្រុមចុងក្រោយហើយ ដែលក្នុងរាត្រីនេះគឺមានពីរគូរដែលត្រូវប្រកួត។ ការប្រកួតពានរង្វាន់ UEFA Champion League វគ្គ 16 ក្រុមចុងក្រោយនេះគឺធ្វើឡើង 2 ជើងដូចសព្វដង ដោយក្នុងវគ្គទី 1 ធ្វើនៅក្នុងខែកុម្ភៈ និងជើងទី 2 ធ្វើឡើងនៅក្នុងខែមីនា។ ជំនួបក្នុងរាត្រីនេះសុទ្ធតែជាគូរខ្លាំងៗ ហើយការប្រកួតទាំងពីរគូរនេះនឹងចាប់ផ្ដើមនៅក្នុងម៉ោងដំណើរគ្នាគឺនៅវេលាម៉ោង 3:00 ទាបភ្លឺ។

    កាលវិភាគនៃការប្រកួតនារាត្រីនេះ៖

    ក្លឹបបិសាចក្រហម Manchester United នឹងបើកកីឡដ្ឋាន Old Trafford ត្រៀមទទួលស្វារគមន៍ក្រុមភ្ញៀវ Paris Saint-German នៅវេលាម៉ោង 3:00 ទាបភ្លឺ។

    ក្លឹប AS Roma នឹងបើកកីឡដ្ឋាន Stadio Olimpico ត្រៀមទទួលស្វារគមន៍ក្រុមភ្ញៀវ FC Porto នៅវេលាម៉ោង 3:00 ទាបភ្លឺ។

    កុំភ្លេចចូលរួមទស្សនាការប្រកួតពានរង្វាន់ UEFA Champion League នេះទាំងអស់គ្នា ព្រោះគូរយប់នេះគឺសុទ្ធតែជាគូរជក់ចិត្ត ជាពិសេសការប្រកួតពានរង្វាន់នេះបានខកខានអស់រយៈពេល 2 ខែមកហើយ។

    បុត្រ

     

    Share This Post: