២គ្រាប់របស់ Kimpemeb និង Mbappe បានបញ្ចប់ពាក្យមិនដែលចាញ់របស់ក្រុមបិសាចក្រហម Manchester United ក្នុងទឹកដីរបស់ខ្លួនក្នុងជំនួប Champion League
- February 13, 2019
កាលពីយប់មិញនេះ មានការប្រកួតធំមួយក្នុងពានធំរបស់អឺរ៉ុបរវាងក្រុមបិសាចក្រហម Manchester United និងក្រុមជើងឯកបារាំងParis St-Germain ក្នុងទឹកដី Old trafford ។ ក្រុមបិសាចក្រហមមិនដែលស្គាល់ពាក្យថា ចាញ់ក្នុងការប្រកួត ១១ដង ឈ្នះ ១០ ស្មើ១ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Ole Gunnar Solskjaer ហើយពួកគេបានសង្ឃឹមថានឹងអាចយកឈ្នះ PSG នៅក្នុងទឹកដីរបស់ខ្លួន ដើម្បីឡើងទៅវគ្គបន្តនៅក្នុងពានដ៏ធំមួយនេះ។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបានបរាជ័យជាលើកដំបូងនៅក្នុងទឹកដី Old Trafford ក្រោមលទ្ធផល ២ទល់នឹង០ ខណៈដែលកីឡាករខ្សែបំរើប្រយុទ្ធទទួលបានកាតក្រហមនៅចុងម៉ោង។ ដូចនេះ ក្រុម Manchester United នឹងត្រូវធ្វើការធ្ងន់ម្តងទៀតនៅពេលដែលពួកគេត្រូវប៉ះ PSG ក្រៅទឹកដីនៅថ្ងៃទី ៦ ខែមិនា។ ហើយអ្នកដែលស៊ុតបញ្ចូលទីអោយ PSG នៅតង់ទីពីរនាកាលពីយប់មិញនេះ មាន Presnel Kimpembe នឹង Kylian Mbappe ៕


- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង








