ក្រុមតោខៀវ Chelsea ចង់នាំយកអតីតគ្រូបង្វឹករបស់ក្លឹបយក្ស Real Madrid មកជំនួសលោក Maurizio Sarri វិញក្រោយចាញ់ផ្ទួនៗ គ្នា
- February 13, 2019
មួយរយៈចុងក្រោយនេះ គេឃើញថាក្រុមតោខៀវ Chelsea ដែលដឹកនាំដោយគ្រូបង្វឹកលោក Maurizio Sarri ហាក់បីដូចជាបង្ហាញទំរង់លេងមិនសូវបានល្អសោះ ដោយប្រកួតចុងក្រោយបានបរាជ័យលើក្រុម Manchester City ក្នុងលទ្ធផលរហូតដល់ទៅ៦ទល់នឹង០ និងក្រុមដែលមានចំណាត់ថ្នាក់ពាក់កណ្តាលតារា AFC Bournemouth ក្នុងលទ្ធផលរហូតដល់ទៅ៤ ទល់នឹង០។
ពេលនេះក្រុមតោខៀវ Chelsea ចង់ឲ្យអតីតគ្រូបង្វឹកក្រុមយក្សមកពីអេស៉្បាញ Real Madrid លោក Zinedine Zindane មកជំនួសតំណែងជាគ្រូបង្វឹករបស់លោក Maurizio Sarri វិញ។ ពេលបច្ចុប្បន្ននេះ លោក Sarri កំពុងតែបង្កើនសម្ពាធដល់ក្រុមយ៉ាងខ្លាំងនៅក្នុងទឹកដី Stamford Bridge បន្ទាប់ពីចាញ់ផ្ទួនៗ គ្នា។ នៅពេលនេះ ថ្នាក់លើរបស់ក្រុមតោខៀវ Chelsea បានធ្វើការពិភក្សាដើម្បីនាំយកគ្រូបង្វឹកសញ្ជាតិបារំាង លោក Zidane ដែលលោកបានចាកចេញពី ក្រុមបិសាចស Real Madrid កាលពីឆ្នាំមុន ក្រោយលើកពាន Champion League បីឆ្នាំជាប់ៗ គ្នា៕

- Share This Post:








