ធ្ងន់កហើយ! អ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United អាចនឹងត្រូវ UEFA ពិន័យក្រោយពេលគប់ដបស្រាមកលើកីឡាករ Angel Di Maria
- February 13, 2019
អ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United អាចនឹងប្រឈមមុខនឹងការដាក់ពិន័យរបស់ UEFA ក្រោយពេលគាំទ្ររបស់ក្លឹបយក្សអង់គ្លេសមួយនេះបានគប់ដបស្រាមកលើខ្សែបម្រើស្លាប Angel Di Maria ក្រោយពេលខ្សៃបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះបញ្ជូនបាល់ឲ្យ Mbappe សុតបញ្ចូលទីនៅក្នុងនាទីទី 60។

នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គ 16 ក្រុមចុងក្រោយដែល PSG យកឈ្នះម្ចាស់ផ្ទះ Manchester United ដោយលទ្ធផល 0-2 នេះខ្សែបម្រើស្លាប Angel Di Maria បានត្រលប់មកកាន់ទឹកដី Old Trafford សារជាថ្មីក្រោយពេលចាកចេញពីទឹកដីអង់គ្លេសអស់រយៈពេល 4 ឆ្នាំ។ ប៉ុន្ដែអ្វីដែលហួសចិត្តនោះគឺការមកលេងនៅក្នុងទឹកដី Old Traffod នោះកីឡាករ Angel Di Maria ពុំទទួលបានការស្វារគមន៍ពីអ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United នោះទេ លើសពីនេះទៅទៀតអ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United បានស្រែកចំអកមកលើ Di Maria តាំងពីមុនប្រកួតរហូតដល់នាទីទី 81 ក្នុងពេលដែល Di Maria ត្រូវផ្លាស់ប្ដូរចេញ។
ក្រៅពីការស្រែកចំអករបស់អ្នកគាំទ្រក្លឹបបិសាចក្រហម Manchester United ពួកគេបានគប់ដបស្រាមកលើខ្សែបម្រើស្លាប Angel Di Maria ក្រោយពេលខ្សែបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះបញ្ជូនបាល់ឲ្យ Mbappe សុតបញ្ចូលទីនៅក្នុងនាទីទី 60 ប៉ុន្ដែសំណាងល្អដបស្រានោះមិនបានប៉ះត្រូវ Di Maria ទេ។ ខ្សែបម្រើ Di Maria បានលើកដបស្រានោះយកមកផ្លុំនិងធ្វើជាផឹកស្រា ហើយបានសើចឌឺដងទៅកាន់អ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United វិញ។
អ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United អាចនឹងត្រូវបាន UEFA ពិន័យក្រោយពេលប្រើអាក្បកិរិយារបស់អ្នកគាំទ្រមកលើកីឡាករក្នុងកំពុងពេលប្រកួត។ គួរបញ្ជាក់ដែរថា៖ ខ្សែបម្រើ Angel Di Maria បានត្រូវលោក Van Gaal នាំយកមកកាន់ទឹកដី Old Trafford កាលពីឆ្នាំ 2014 ក្នុងតម្លៃផ្ទេរថ្លៃបំផុតរបស់អង់គ្លេស 60លានផោន ប៉ុន្ដែ Di Maria បង្ហាញខ្លួនឲ្យបិសាចក្រហម Manchester United បានតែ 1 រដូវកាលតែប៉ុណ្ណោះក៏ត្រូវលក់ចោលទៅកាន់ PSG ក្នុងតម្លៃផ្ទេរ 44លានផោន។

បុត្រ
ប្រភព៖ BBC
- Share This Post:






