រថយន្ត

រថយន្ត Mercedes S-Class ស៊េរីឆ្នាំ ២០២០ នឹងមានអេក្រង់ Touchscreen ដ៏ធំ និងឆ្លាតវ័យបំផុត

BY
Khmernote Media
February 14, 2019

ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz គ្រោងបញ្ចេញរថយន្តសេរីថ្មីរបស់ខ្លួនគឺរថយន្ត Mercedes S-Class ស៊េរីឆ្នាំ ២០២០ ដែលបំពាក់ទៅដោយអេក្រង់ព័ត៌មាន Touchscreen ដ៏ធំ និងឆ្លាតវ័យបំផុតមួយ។ បើតាមសារព័ត៌មាន CARSCOOPS បានឲ្យដឹងថា អេក្រង់ព័ត៌មាន Touchscreen នៅក្នុងរថយន្តមួយនេះនឹងមានទំហំធំជាង អេក្រង់ iPad Pro ដែលមានទំហំ ១២,៩ អ៊ីញទៅទៀត ហើយវានឹងក្លាយជាអេក្រង់ព័ត៌មាន Touchscreen ក្នុងរថយន្តធំជាងគេបំផុតក្នុងពេលបច្ចុប្បន្នផងដែរ។ អេក្រង់ព័ត៌មាន Touchscreen នេះ អាចត្រូវបានគេប្រើប្រាស់ ដើម្បីគ្រប់គ្រងការបើកបរ តន្ត្រី ភ្លើងសញ្ញាគ្រោះថ្នាក់ និងមុខងារសំខាន់ៗរបស់រថយន្តជាច្រើនមុខទៀត។

សូមបញ្ជាក់ផងដែរថា រថយ​​ន្ត Mercedes S-Class ស៊េរីឆ្នាំ ២០២០ គឺជាប្រភេទរថយន្តកូនកាត់ មានកម្លាំងម៉ាស៊ីន 3.0 ហើយវាមានប្រព័ន្ធ 4Matic សម្រាប់គ្រប់គ្រងកង់រថយន្ត មានប្រព័ន្ធ 48-volt និងកាមេរ៉ាយ៉ាងទំទើបសម្រាប់ស្កេនមើលផ្លូវនៅខាងមុខ។ លោកអ្នកអាចទស្សនារូបភាពនៃរថយន្ត Mercedes S-Class ២០២០ ដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី

ប្រភព៖ carscoops

Share This Post: