DUET SONG FESTIVAL CAMBODIA ត្រៀមរកម្ចាស់ពានក្នុងរាត្រីនេះ
- May 28, 2023
កម្មវិធីប្រឡងចម្រៀង Duet Song Festival Cambodia កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាកម្មវិធីថ្មីសន្លាងមិនធ្លាប់មានពីមុនមក។ នៅក្នុងរាត្រីនេះជាសប្តាហ៍វគ្គផ្តាច់ព្រ័ត្រក្នុងរដូវកាលដំបូង ដែលមានបេក្ខជនចំនួន 9រូបដែលអាចឆ្លងមកដល់វគ្គដរន្ធត់នេះ។

ក្នុងចំណោមតារាចម្រងៀអាជីពទាំង 6រូប មានតែក្រុមកញ្ញា ឈិន ម៉ានិច្ច ប៉ុណ្ណោះដែលមានកូនក្រុមត្រៀមមកដណ្តើមពានដល់ទៅ3រូប ខណៈក្រុមកញ្ញា ឈីន រតនៈ មាន កូនក្រុម 2រូប និងតារាចម្រៀង នី រតនា, វង្ស ដារ៉ារតនា, គង់ ចំរើន និង វី ឌីណែត មានកូនក្រុមតែម្នាក់មួយប៉ុណ្ណោះដែលអាចឡើងមកដល់វគ្គនេះ។
រង់ចាំទស្សនា កម្មវិធី Duet Song Festival Cambodia វគ្គផ្តាច់ព្រ័ត្រ ចូលរួមទស្សនាដោយសេរី ម៉ោង 8យប់នេះ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី4 ៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






