កីឡា

Chelsea អាចនឹងទិញផ្ដាច់ Higuain ពី Juventus ក្នុងតម្លៃថោកជាងកិច្ចសន្យាដែលបានព្រមព្រៀង

BY
Khmernote Media
February 15, 2019

ក្លឹបតោខៀវ Chelsea រំពឹងទុកថាពួកគេអាចនឹងទិញផ្ដាច់កុងត្រាខ្សែប្រយុទ្ធ Gonzalo Higuain ពីក្លឹបសេះបង្កង់ Juventus នៅក្នុងពេលបញ្ចប់រដូវកាលនេះក្នុងតម្លៃថោកជាងតម្លៃព្រមព្រៀងក្នុងតម្លៃផ្ទេរ 36លានអឺរ៉ូ។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Gonzalo Higuain បានចាកចេញពីក្លឹប AC Milan មកចូលរួមជាមួយនឹងក្លឹងតោខៀវ Chelsea នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាកន្លងទៅក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹបម្ចាស់ដើមសេះបង្កង់ Juventus រយៈពេលពាក់កណ្ដាលរដូវកាល។ ហើយក្លឹបសេះបង្កង់ Juventus បានដាក់លក្ខខ័ណ្ឌជាមួយនឹងក្លឹបតោខៀវ​ Chelsea ដោយផ្ដល់ជម្រើសឲ្យ Chelsea ទិញផ្ដាច់ Higuain ពី Juventus ក្នុងតម្លៃផ្ទេរ 36លានអឺរ៉ូ។

ប៉ុន្ដែក្លឹបតោខៀវ Chelsea បានរំពឹងទុកថាពួកគេអាចនឹងចចារតម្លៃខ្លួនរបស់ Higuain ជាមួយនឹងក្លឹបសេះបង្កង់ Juventus ម្ដងទៀតដោយជឿជាក់ថាពួកគេអាចនឹងផ្ទេរ Higuain ពី Juventus ក្នុងតម្លៃថោកជាងនេះ។ គួរបញ្ជាក់ដែរថា ក្រោយពេលខ្សែប្រយុទ្ធ Gonzalo Higuain ផ្ទេរមកកាន់ក្លឹបតោខៀវ Chelsea ខ្សែប្រយុទ្ធរូបនេះបានសុតបញ្ចូលទីឲ្យ Chelsea បានចំនួន 2 គ្រាប់ហើយ។

បុត្រ

ប្រភព៖ Goal

Share This Post: